សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំសិក្ខាសាលាជាស៊េរីវគ្គទី១ តាមប្រព័ន្ធអនឡាញ ស្តីពីការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ ឱកាសការងារសម្រាប់យុវជននៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩” !

ចែករំលែក៖

ភ្នំពេញ, ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាជីវកម្ម ឬមុខរបរចិញ្ចឹមជីវិតមួយចំនួនមានបញ្ហាប្រឈមនឹងវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ដែលឈានទៅរកការផ្អាក ឬបិទអាជីវកម្ម។ ស្របពេលជាមួយគ្នានេះដែរ អាជីវកម្មមួយចំនួនបានពង្រឹងខ្លួនយ៉ាងរឹងមាំ ធន់នឹងផលប៉ះពាល់ពីវិបត្តិសកលមួយនេះ ហើយអាជីវកម្មខ្លះបានប្រែក្លាយវិបត្តិនេះទៅជាឱកាសធ្វើឱ្យអាជីវកម្មរបស់ខ្លួនរីកលូតលាស់ទៅមុខបានយ៉ាងរលូន និងពេញនិយមតាមគន្លងថ្មី។

សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំសិក្ខាសាលាជាស៊េរីវគ្គទី១ តាមប្រព័ន្ធអនឡាញ ស្តីពីការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ ឱកាសការងារសម្រាប់យុវជននៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩” ក្នុងគោលបំណងផ្តល់នូវព័ត៌មាន និងការយល់ដឹងដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចខាងក្រោម៖
– តម្រូវការ និងទីផ្សារការងារ
– របៀបស្វែងរកការងារ និងការចាប់ផ្តើមអាជីវកម្ម
– បញ្ហាប្រឈម និងដំណោះស្រាយរបស់ម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស ក្នុងវិបត្តិកូវីដ-១៩
– អាជីវកម្មប្រភេទណាខ្លះដែលអាចដំណើការដោយជោគជ័យក្នុងស្ថានភាពបច្ចុប្បន្ន
– ការជំរុញ គាំទ្រពីរាជរដ្ឋាភិបាល ដើម្បីជួយដល់វិស័យឯកជនក្នុងវិបត្តិកូវីដ-១៩
– គោលនយោបាយ និងវិធានការណ៍របស់រាជរដ្ឋាភិបាលដើម្បីរក្សាការងារដែលមានស្រាប់។
សូមបញ្ជាក់ថា, កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ,ចាប់ពីម៉ោង៖ ៨:០០ ព្រឹក ផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print