ព្រឹកនេះ ! នាយឧត្តមសេនីយ៍កិតិបណ្ឌិត ហុីង ប៊ុនហៀង អញ្ជើញនិវត្តន៍វិញ បន្ទាប់ពីទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ដឹកនាំក្រុមការងារដើម្បី ឈរជើងបណ្ដោះអាសន្នប្រមូលទិញផ្លែមៀន តាង៉ែន តាមព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍កិតិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី មេបញ្ជាការបញ្ជាការបបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញនិវត្តន៍វិញ បន្ទាប់ពីទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងាររបស់សម្ដេច ដើម្បីមកឈរជើងបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ដើម្បីប្រមូលទិញផ្លែមៀន តាង៉ែន របស់ប្រជាពលរដ្ឋដែលមានការកកស្ទះ នាំចេញមិនបានដោយសារជំងឺកូវីដ-១៩ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ទទួលបានលទ្ធផលជោគជ័យ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី៣១​ ខែសីហា​ ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៤៣៩នាក់​ (ឆ្លងសហគមន៌​:​ ​​៣១៦​ និង​ នាំចូល:​ ១២៣) និងមានជាសះស្បេីយ​៣៤៣នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៣០៥៥​ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន៨៨៧៨៦នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​១១នាក់​ សរុប​ស្លាប់១៩០៣នាក់ ។ សសូមបន្តអនុវត្តន៍:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2104643 ស្មេីនឹង​ 124535 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១​ មាន​ ៩១,៧៥%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៧,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print