ដោយបានអាវុធពីអាមេរិកបោះបង់ចោលនៅអាហ្វហ្គានីស្ថាន ក្រុមតាលីបង់មានអាវុធល្អជាងប្រទេសអ៊ុយក្រែនទៅទៀត

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឱ្យដឹងថា អាមេរិកបានបោះបង់ប្រព័ន្ធកាំជ្រួចមីស៊ីលបំពាក់លើស្មាប្រឆាំងរថក្រោះប្រភេទ Javelin នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ជាមួយនិឹងអាវុធទាំងនោះ លោក Sergei Shoigu ជឿជាក់ថា ក្រុមតាលីបង់មានអាវុធល្អជាងប្រទេសអ៊ុយក្រែនទៅទៀត។ លោក Sergei Shoigu បញ្ជាក់ទៀតថា ឃ្លាំងអាវុធដែលលោកខាងលិចបន្សល់ទុកឲ្យក្រុមតាលីបង់ គឺជាការប្រឈមមុខយ៉ាងធំធេងចំពោះប្រទេសក្នុងតំបន់និងចំពោះសហគមន៍អន្តរជាតិ។ លោក Sergei Shoigu បន្តទៀតថា «កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះដែលអាមេរិកប្រគល់ឲ្យអ៊ុយក្រែន ខ្ញុំមិនចាំថាមានប៉ុន្មាននោះទេ ប៉ុន្តែអាចតិចជាងក្រុមតាលីបង់ »។ កាំជ្រួចមីស៊ីល Javelin គឺជាកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះស្វ័យប្រវត្តិមានប្រព័ន្ធនាំផ្លូវ ត្រូវបានអាមេរិកប្រើប្រាស់ទូលំទូលាយនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ក៏ដូចជាអុីរ៉ង់ ស៊ីរី និងលីប៊ី។ ក្រៅពីកាំជ្រួចមីស៊ីល Javelin ក្រុមតាលីបង់ពេលនេះមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្រ Black Hawk យន្តហោះ Hercules និងរថយន្ត Humvee រួមជាមួយសម្ភារសឹកជាច្រើនផ្សេងទៀត ដូចជាកាំភ្លើងរាប់ពាន់ដើម។ តាមការលើកឡើងរបស់លោកShoigu ចំនួនអាវុធដែលក្រុមតាលីបង់ទទួលបានគឺជាការគំរាមកំហែងយ៉ាងធំធេងដល់ពិភពលោក។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានទទួលស្គាល់ថា រដ្ឋាភិបាលអាមេរិកមិនចាំច្បាស់ថា មានអាវុធចំនួនប៉ុន្មាននោះឡើយដែលធ្លាក់ចូលក្នុងដៃក្រុមតាលីបង់។ លោក John Kirbyបានបញ្ជាក់ថា យើងមិនចង់ឃើញអាវុធរបស់អាមេរិកធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាម ហើយប្រើប្រាស់វាយប្រហារទៅលើសម្ពន្ធមិត្តរបស់ខ្លួននោះទេ៕ដោយ៖ធីរីណា

 

 

 

យុទ្ធជនតាលីបង់នៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ រូបថត៖ AP.

...

អាមេរិកបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីផ្តល់អាវុធទំនើប ៗ របស់លោកខាងលិចដើម្បីជួយកងទ័ពអាហ្វហ្គានីស្ថានដោះស្រាយជាមួយក្រុមបះបោរតាលីបង់ប៉ុន្តែឥឡូវនេះការហោះហើរដោយគ្មានការគ្រប់គ្រងរបស់កងទ័ពរដ្ឋាភិបាលបានអនុញ្ញាតឱ្យអាវុធរាប់ពាន់លានដុល្លារធ្លាក់ចូលក្នុងដៃ។ តាលីបង់។ប្រភព៖Anninhthudo.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print