ខេត្តសៀមរាប÷ ក្នេងប្រុសម្នាក់ មានប្រពន្ធក្នុងអាយុ១៧ឆ្នាំបានបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើងកែច្នៃ (កាំភ្លើងឆ្នុក)បង្កឲ្យភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅក្នុងចំការដំឡូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលតាសៀមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រើន ណារិន ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមការបំភ្លឺពីឈ្មោះ ខាវ ស៊ើង អាយុ ៤៥ ឆ្នាំ ត្រូវជាម្តាយបង្កើតរបរបសជនរងគ្រោះ រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា កូនប្រុសរបស់គាត់ បានយកប្រពន្ធ ឈ្មោះ មឿន ស្រីវ៉ាន់ កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ហើយបានរស់នៅជាមួយគាត់ មួយរយៈ ។ ក្រោយមក គេបានទៅរស់នៅ ខាងឪពុកម្តាយក្មេក របស់គេ ឯខេត្តឧត្តរមានជ័យ ហើយរកស៊ីនៅទីនោះ។លុះនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កកូនប្រុសគាត់និងប្រពន្ធ បានមករស់នៅជា មួយគាត់វិញ នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយគេបានយកកាំភ្លើងឆ្នុក មកជាមួយផង មិនដឹងគេ បានមកពីណាទេ ។
ក្រោយពេលមករស់នៅជាមួយគាត់យូរថ្ងៃ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឪពុកម្តាយក្មេក របស់កូនប្រុសខ្លួន បានទូរស័ព្ទមក ហើយសួរកូកូគាត់ថា កូនឯងរកប្រាក់បានចាយទេ ហើយជួយមើលប្រពន្ធ ឱ្ឱ្យបាស្រួលបួលផង ។ ពេលនោះទំនងកូនប្រុសរបរបស់គាត់ចិត្តច្រើនខឹងឪពុកក្មេកសួរនាំបែបឌឺដង និងមិនជួយផ្តល់លុយកាក់ជួយកូនគិតតែរករឿង វាក៏មិនមាត់ក អីទេ។ លុលុះថ្ងៃកើតហេតដោយសារកូនប្រុសរបស់គាត់ ជាក្មេងទំនើង ចិត្តឆេវឆាវ កំរោលចូល មិនស្តាប់ការណែនាំពពីអ្នកណាចេះតែមានចិត្តមានៈ ក៏បាញ់សម្លាប់ខ្លួនឯងតែម្តង។
ក្រោយមានការបំភ្លឺពីម្តាយរួច កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានធ្វើការត្រូតពិនិត្យ លើសាកសពខាងលើ គឺឃើញមានស្នាមមុត ក្រោមចង្កាខាងឆ្វេង ធ្លាយចូលបំពង់ក ដោយគ្រាប់កាំភ្លើងឆ្នុក មានទំហំប៉ុនគ្រាប់ពីដាងកង់ ក្រៅពីនេះ ពុំមានស្នាកស្នាម ផ្សេងទៀតឡើយ។ជាមួយនេះដោយសារសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ក្មេងប្រុសនេះ បាញ់សម្លាប់ខ្លួនរួច ទើបពួកគាត់ បានឃើញកាំភ្លើងឆ្នុក នៅជាប់នឹងជនរងគ្រោះផងទើបសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕