អ្នកគាំទ្រដែលចូលរួមកម្មវិធី US Open កាលពីថ្ងៃអង្គារ ទី៣២ សីហាបានប្រឈមមុខនឹងការតម្រង់ជួរដ៏វែងនៅចំណុចត្រួតពិនិត្យសន្តិសុខរបស់ច្រកទ្វារធំដោយបង្ខំឱ្យអ្នកកាន់សំបុត្រខ្លះត្រូវរង់ចាំរហូតដល់ទៅពីរម៉ោងដើម្បីចូលទស្សនាការប្រកួត។ សមាគមកីឡាវាយតឺន្នីសសហរដ្ឋអាមេរិកដែលត្រួតពិនិត្យព្រឹត្តិការណ៍នេះបានទទួលស្គាល់ការពន្យារពេល ប៉ុន្តែបាននិយាយថា ការសម្រេចចិត្តដែលតម្រូវឲ្យអ្នកគាំទ្រចាក់វ៉ាក់សាំងមិនត្រូវបានអនុវត្តនៅឡើយទេ។
ការប្រកួតកីឡាវាយតឺន្នីសដែលបានធ្វើឡើងកាលពីឆ្នាំមុនចំពេលមានជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើមប្រកួតឡើងវិញកាលពីថ្ងៃចន្ទដោយមានអ្នកទស្សនារាប់ពាន់នាក់ចូលមកទស្សនាកក្រើកទីលានក្នុងសង្កាត់ឃ្វីន ទីក្រុងញូវយ៉ក។
ការព្រួយបារម្ភអំពីការប្រែប្រួលនៃជំងឺកូវីដនៅតំបន់ជុំវីញទីក្រុងញូវយ៉ក ការិយាល័យរបស់អភិបាលក្រុង Bill de Blasio បាននិយាយថា អ្នកគាំទ្រទាំងអស់ដែលចូលក្នុងកីឡដ្ឋាន Arthur Ashe នឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដង បន្ទាប់មកមន្រ្តីកីឡាវាយតឺន្នីសបានពង្រីកអាណត្តិដល់អ្នកដែលចូលរួមការប្រកួត។
នៅខាងក្រៅច្រកចូលសំខាន់នៅពាក់កណ្តាលថ្ងៃត្រង់ បុគ្គលិកបានព្យាយាមណែនាំមនុស្សដែលកំពុងរង់ចាំការចូលទស្សនាយ៉ាងកកកុញ។ចំណែកអ្នកគាំទ្រមួយចំនួនតូចបានត្អូញត្អែរដល់មន្រ្តីប៉ូលីស ឬស្រែកដាក់បុគ្គលិកដោយសារតែការលក់សំបុត្រមានភាពចង្អៀត ហើយអ្នកផ្សេងទៀតបានដើរជុំវិញពហុកីឡដ្ឋានដើម្បីស្វែងរកច្រកចូល។
អ្នកនាំពាក្យសហព័ន្ធកីឡាវាយតឺន្នីសអាមេរិក លោក Chris Widmaier បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការនេះកំពុងស្វែងរកវិធីដើម្បីពន្លឿនដំណើរការជួបជុំដោយមានសភាពណែនបែបនេះ។
លោក Widmaier បានលើកឡើងពីកត្តាជាច្រើនសម្រាប់ការពន្យារពេលនេះរួមទាំងអ្នកគាំទ្រដែលមកយឺតពេល និងច្រើនជាងធម្មតា។ លោកបានអះអាងថា “ដំណើរការដើម្បីពិនិត្យមើលភស្តុតាងនៃការចាក់វ៉ាក់សាំងហាក់ដូចជាកំពុងដំណើរការយ៉ាងរលូន ហើយមិនមែនជាអ្នករួមចំណែកសំខាន់ដែលរារាំងការចូលទស្សនានោះទេ” ។
ទោះយ៉ាងណាអ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេព្រួយបារម្ភថាហ្វូងមនុស្សដែលមានមនុស្សច្រើនអាចធ្វើឲ្យការរីករាលដាលជំងឺកូវីដ- ១៩កាន់តែខ្លាំងឡើងវិញ ទោះបីក្នុងចំណោមបុគ្គលដែលទទួលថ្នាំបង្ការក៏ដោយ ៕ (រូបភាព ៖ CNA)