ទាហានមួកខៀវ៣៧នាក់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយមុនចេញបេសកកម្ម

ចែករំលែក៖

ភ្នំពេញ : សិក្ខាកាមទាហានមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចំនួន៣៧នាក់ មុនចេញទៅបំពេញបេសកកម្ម អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងឆ្នាំ២០២២ ធ្វើការហ្វឹកហាត់រយៈពេល១ខែ លើជំនាញ ជួយសង្គ្រោះ ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះមហន្តរាយទឹកជំនន់កើតឡើងដោយធម្មជាតិ ដោយយោធាចារ្យ ពីបញ្ជាការដ្ឋានកងទ័ពជើងទឹក។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងដំណើរចុះពិនិត្យការហ្វឹកហាត់របស់សិក្ខាកាមលើជំនាញខាងលើ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា សិក្ខាកាមជាទាហានមួកខៀវកម្ពុជា បានចាប់ផ្តើមហ្វឹកហ្វឺនជំនាញនេះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ក្រោយបញ្ចប់វគ្គហ្វឹកហាត់នេះ សិក្ខាកាមទាំងអស់ នឹងបន្តវគ្គហ្វឹកហាត់កាណូតរុញពោងស្ពានដែក ចល័ត PMP ជាសាឡង់ ជាស្ពានពោងបណ្តែតទឹក និងរថយន្តស្ពានដែកចល័តTMM ដោយសារការងារហ្វឹកហាត់ គឺត្រូវអនុវត្តច្រើននៅក្នុងតំបន់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្នុងវគ្គហ្វឹកហាត់សង្គ្រោះគ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱ្យអូប័រសម្រាប់ធ្វើការហ្វឹកហាត់ផងដែរ។ ជាមួយគ្នាសិក្ខាកាមនិងយោធាចារ្យត្រូវបានយកសំណាក មុនចូលហ្វឹកហាត់៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print