ឃាត់ខ្លួនបុរសម្នាក់ក្លែងខ្លួនជាយោធាប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តព្រះសីហនុ : បុរសម្នាក់ដែលបានក្លែងខ្លួនជាមន្ត្រីយោធា និងប្រើប្រាស់ប្រាស់នូវលិខិតក្លែងត្រូវបានលោកវរសេនីយ៍ឯក សាន្ត បូរ៉ា ស្នងការរងនៃ ស្នងការដ្ឋានស្រាវជ្រាវ-សន្តិសុខ អង្គភាពបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ (ដើមបណ្តឹង)ឃាត់ខ្លួនយកមកប្រគល់ជូនមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៥:៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តនិីតិវិធី ។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថកំពុងបន្តចាត់ការតាមនីតិវិធីខាងលើឈ្មោះ សាម៉ៃ សាមឹត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីកន្លែងកំណើតឃុំបន្ទាយ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុនឃាត់ខ្លួនស្នាក់នៅសណ្ឋាគារ ប្រវត្តិសាស្រ្ត ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនមានកាំភ្លើងខ្លី ម៉ាក BERETTA (ប្រើហ្គាស) ចំនួន១ដើម , បង់ចំនួន១, រថយន្ត ម៉ាក ALPHARD ផលិតឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2J-8999 ចំនួន១គ្រឿង, ទូរស័ព្ទដៃ ចំនួន១គ្រឿង, ស្លាកឈ្មោះកំណាត់ ចំនួន២, បណ្ណប្រើប្រាស់អាវុធថតចម្លងចំនួន១ច្បាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print