លោក វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា របស់រដ្ឋបាលខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ, នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ។

លោក វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធនូវ ចំណុចសំខាន់ៗដូចជា -ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ -ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង -.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ – រដ្ឋបាល ក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន -ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

លោក អភិបាលខេត្ត ក៏ជម្រុញអោយមន្ទីរកសិកម្មចុះទៅពិនិត្យមើលបញ្ហាសត្វគោដែលកើតជំងឺដុំពកលើស្បែក ត្រូវមានវិធានការទប់ស្កាត់ និងចុះជួយព្យាបាលឲ្យបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋដែលមានគោកើតជំងឺដុំពកលើស្បែកនេះ ហើយខាងមន្ទីរកសិកម្មខេត្ត បានចុះព្យាបាលបានជាសះស្បើយបានមួយចំនួន ហើយមួយចំនួនទៀតកំពុងនិងតែព្យាបាលបន្ត។

លោក អភិបាលខេត្ត បានកោតសរសើរចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តក្រចេះទាំងអស់ រយៈពេលកន្លងមកបើទោះជាមានបញ្ហាប្រឈមនានា បានកើតឡើងជាពិសេសបញ្ហាជំងឺកូវីដ-១៩ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត សម្រេចបាន នូវសមិទ្ធផលល្អប្រសើរជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បានប្រកបដោយលទ្ធផលវិជ្ជមានគួឱ្យកត់សម្គាល់ ។

ជាចុងក្រោយ លោក បានបញ្ជាក់ថា ចំពោះអ្នកដែលខកខានមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ គឺនៅថ្ងៃទី០២ខាងនេះ និងមានការចាក់វ៉ាក់សាំងជូនដល់កុមារ យុវវ័យ និងប្រជាពលរដ្ឋមាន អាយុ១២ឆ្នាំឡើងម្ដងទៀត ហើយការចាក់ជូនពេលនេះគឺយើងចាក់ជូនទាំងអស់គ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print