ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយលោកអភិបាលរងខណ្ឌដូនពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសព និងបំពាក់ឋានន្តរសក្តិបច្ឆាមរណៈថ្នាក់វរសេនីយ៍ត្រី ជូនលោកអនុសេនីយ៍ឯក នេត វ៉ាន់ណេ មន្ត្រីនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដែលបានទទួលមរណ:ភាពដោយរោគាពាធ។
ជាមួយនេះដែរ លោកស្នងការរងតំណាងឱ្យលោកស្នងការ បាននាំយកសាររំលែកមរណៈទុក្ខ ព្រមទាំង ថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន ២លានរៀល, លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ២លានរៀល, ឯកឧត្តមស្នងការ ចំនួន ២លានរៀល, លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ចំនួន ១លានរៀល, សមាគមមិត្តនគរបាលជាតិ ចំនួន៦លានរៀល និងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនជូនលោកអនុសេនីយ៍ឯកដូចជា៖ អង្គរ ២៥គីឡូក្រាម ,មី២កេសតូច ,ទឹកសុទ្ធ ២កេស ,ទឹកស៊ីអ៊ីវ ២យូ។
ក្នុងពេលនោះដែរ ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ក៏បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ ចំពោះមន្រ្តីក្រោមឱវាទ៕
ដោយ៖សហការី