កសិករ​ចិញ្ចឹម​មាន់នៅ​ភូមិ​តាំង​ត្រពាំង និង​​​ចិញ្ចឹម​កង្កែប នៅ​ឃុំ​កំពង់ព្រះ​គគី​ ត្រូវ​បានអនុប្រធាន​មន្ទីរ​កសិកម្មចូលរួម​ពិធី​គាំទ្រ​ទុន​សហ​វិនិយោគ

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង កញ្ញា ហេង គឹម​ស្រេង និង​សហការី ព្រមទាំង​ទីប្រឹក្សា ASPIRE បាន​ចូលរួម​ពិធី​គាំទ្រ​ទុន​សហ​វិនិយោគ ដល់​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់នៅ​ភូមិ​តាំង​ត្រពាំង ឃុំ​ពេជ្រ​ចង្វារ ស្រុក​បរិបូណ៌ ខេត្ត​កំង់​ឆ្នាំង ដោយមាន​ការចូលរួម​ពី​ភ្នាក់ងារ​ផ្សព្វផ្សាយ ក្រុមប្រឹក្សាឃុំ មេភូមិ និង​សមាជិក​បណ្តុំ​។

ក្នុង​ពិធី​នេះដែរ​ បានធ្វេីឡើង​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញនេះ​ រៀបចំ​ដោយ​អង្គការ​ពន្លឺ​កុមារ អនុវត្ត​កិច្ចសន្យាជួល​អ្នក​ក្រៅ (Contracting Out) ដោយយោង​តាម ការណែនាំ​របស់​រដ្ឋា​បាល​ខេត្ត និង​គោលការណ៍​ណែនាំ ក្រសួងសុខាភិបាល ការ​ផ្តល់ទុន សហ​វិនិយោគ​នេះ ចែកចេញជា​២​លើក​ក្នុង ១​មួយ​លើក ២០​នាក់​។

​សូមជម្រាបថា​ សម្រាប់​​ទុន​សហ​វិនិយោគ​បាន​គាំទ្រ​លើក​ទី​១ ដល់​សា​មា​ជិ​កប​ណ្តុំ ២០​គ្រួសារ ១​គ្រួសារ​ទទួលបាន កូន​មាន់ ២១​ថ្ងៃ ចំនួន​២០​ក្បាល និង​កសិករ​បង្ហាញ ទទួលបាន​ទូ​ភ្ញាស់ ចំនួន​១ អាច​ភ្ញាស់​ពង បាន​១.០០០​ពង និង មេបា​ចំនួន ៣០​ក្បាល​ផងដែរ។​

​ជាមួយ​គ្នា​នេះ​ អនុប្រធាន មន្ទី​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង និង​សហការី នៅ​រសៀលថ្ងៃ​ដដែលនេះ បាន​បន្ត​ចុះទៅ​ត្រួតពិនិត្យ​កសិករ​បណ្តុំ​ចិញ្ចឹម​កង្កែប នៅ​ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយ​ក្នុង​គោលបំណង​ធ្វើការ​ពិនិត្យ​វឌ្ឍនភាព និង សំណេះសំណាល សួរសុខទុក្ខ លើក​ទឹក​សមាជិក​បណ្តុំ ផ្តល់​ផ្លាក​ជូន​ដល់​ជូន​គាត់​។

​គួរបញ្ជាក់ថា​ តាមរយៈ​នៃ​កា​សង្កេត​ផ្ទាល់ បាន​ឃើញថា កសិករ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចិញ្ចឹម​ថែទាំ​សត្វ​កង្កែប តាម​ការណែនាំ​បច្ចេកទេស​ពី​ក្រុមការងារ​បច្ចេកទេស ក្នុង​រយៈ​ជាង​២​ខែ​មកនេះ កសិករ​មួយចំនួន បាន​ប្រមូល​ផល​លក់​ជា​បណ្តើរៗ ក្នុងតម្លៃ​ពី​៩.០០០​រៀល ទៅ​១០.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ៕

...

​ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print