សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រារព្ធ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នំា២០២១ តាមប្រព័ន្ធអនឡាញនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនជ្រាបថា៖ ក្រសួងនឹងប្រារព្ធទិវាអក្ខរកម្ម ជាតិ ០៨ កញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ «អក្ខរកម្មជាតិមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត» តាមប្រព័ន្ធ អនឡាញ នៅថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទីព្រឹក តាមរយៈប្រព័ន្ធវីដេអូ (Zoom) និងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ។

ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៨ ខែកញ្ញា ជារៀងរាល់ឆ្នាំក្នុងគោល បំណងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម និង ការអប់រំក្រៅប្រព័ន្ធ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារ និងលើក ស្ទួយកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ គ្រឹះស្ថានសិក្សា វិស័យឯកជន អ្នកសារព័ត៌មាន គូបង្រៀន មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជាពិសេស សិស្សានុសិស្ស និស្សិត និង យុវជនទាំងអស់ សូមចូលរួមតាមដានការផ្សព្វផ្សាយអំពី ការប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២១ តាម កាលបរិច្ឆេទខាងលើ កុំបីខាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print