អភិបាលខេត្តកំពតអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៧នាក់ តំណាងឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលមានបញ្ហាដីធ្លីនៅ ឃុំល្អាង ស្រុកដងទង់

ចែករំលែក៖

ខេត្តកំពត, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា, រសៀល ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៧នាក់ តំណាងឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលមានបញ្ហាដីធ្លីនៅតំបន់ខាងក្រោយចំការ ម៉ៃសាក់ ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ដែលកន្លងមកខណ្ឌរដ្ឋបាលព្រៃឈើកំពត បានដាក់ពាក្យបណ្ដឹងទៅតុលាការ អំពីការកាប់រានដីព្រៃខុសច្បាប់ និងបានឃាត់ខ្លួន ប្រជាពលរដ្ឋ ០១នាក់ផងដែរ។

ក្រោយពីស្តាប់របាយការណ៍របស់នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត និងសំណូមពររបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋដោយ៖
-រៀបចំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្ដែង
-ស្នើសុំប្រជាពលរដ្ឋទាំងអស់ឈប់បន្តកាប់រានដីព្រៃខុសច្បាប់
-ប្រជាពលរដ្ឋទាំង ១៤គ្រួសារ អាចថែទាំនិងប្រមូលផលដំណាំរបស់ខ្លួនដែលមានស្រាប់បាន។

ចំពោះប្រជាពលរដ្ឋ ០១រូប ដែលតុលាការបានឃាត់ខ្លួនលោក អភិបាលខេត្ត បានស្នើទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លើកលែងការចោទប្រកាន់ដោយធ្វើកិច្ចសន្យាប្រគល់ដីជូនរដ្ឋវិញ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print