គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាត​មេីលអាជីវកម្មហាមឃាត់ ក្លឹប KTV ឡោញ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន និងម៉ាស្សាកោសជប់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីយប់ថ្ងៃពុធទី០១​ ខែកញ្ញា​ ឆ្នាំ​២០២១​ បានចុះត្រួតពិនិត្យរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTV ឡោញ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ជាលទ្ធផល៖ មិនមានការលបលួចបើក ឬមានសភាពការណ៍អ្វីគួរឱ្យកត់សម្គាល់នោះទេ។

ដោយ​ឡែក​នៅថ្ងៃដដែល​នេះ​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ ចាប់ពីម៉ោង០៧យប់ ដល់ម៉ោង១០យប់។

ជាលទ្ធផល៖ ធ្វើការឃាត់បានកង់ចំនួន០២គ្រឿង​ បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print