ក្រសួង​បរិស្ថាន​៖​ ទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី០២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំនេះ​ គឺជាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ! ជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សបា្តហ៍ទី១ នៃខែកញ្ញា ត្រូវបានកំណត់ថាជាទិវាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័ននិងអង្គការជាដៃគូនឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

ជាក់ស្ដែង​ការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមានជំនឿថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ។

បេី​តាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន​ បានថ្លែងថា៖​ ឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជាបានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ កម្ពុជាបាន ចូលរួមប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ ២០១៦ ខណៈទិវានេះត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីឆ្នាំ ២០០៦ មកម៉្លេះ។

លោករដ្ឋលេខាធិការ បានថ្លែងថា ពិភពលោកទាំងមូលបានប្រារព្ធឡើងដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​អេកូ​ឡូស៊ី​របស់​សត្វ​ត្មាត ស្ថាន​ភាពនិង​ការ​គំរាម​កំហែង​នានាទៅ​លើ​សត្វ​ត្មាត​ ព្រម​ទាំង​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​ពារ​សត្វ​ត្មាតដែល​ជា​ប្រភេទ​បក្សី​កម្រ និង​ជិត​ផុត​ពូជ​។

ក្នុងការប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការដៃនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា បានធ្វើការផ្សព្វផ្សាយនូវសារនិងរូបភាពទាក់ទងនឹងសត្វត្មាត នៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលាដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្ចត្មាត ការអភិរក្ស និងជំរុញឱ្យមានការចូលរួមបន្ថែមពីសាធារណជន។

កម្ពុជា​ត្រូវបានគេដឹងថា មាន​សត្វ​ត្មាតចំនួន​បី​ប្រភេទ គឺ​ត្មាត​ភ្លើង​ ត្មាត​ត្នោត និង​ត្មាត​ផេះ​។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិដោយក្រុមការងារអភិរក្សសត្វត្មាត កម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់​​បច្ចុប្បន្ន​ ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ ក្បាល។

គួរបញ្ជាក់ថា​ សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ​ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print