ផ្ទុះក្នុងសហគមន៍ នៅ​ស្រុក​អន្លង់វែងមានអ្នកឆ្លងកូវីដ១៩ចំនួន៦០ករណីផ្អើលដល់អាជ្ញាធរ

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យ៖ នៅស្រុកអន្លង់វែងក្នុងសហគមន៍បានផ្ទុះកូវីដ១៩ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធននេះបើ​យោងតាម​សេចក្តី​ជូនដំណឹង របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រលប់ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ម្សិលមិញនេះ​ថា៖​ គិតត្រឹម​រយៈពេល​ម៉ោងប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ផ្ទុះ​ក្នុង​សហគមន៍ (​ទីប្រជុំជន និង​តាម​លំនៅដ្ឋាន​) រហូត​ដល់​ចំនួន ៦០ ករណី​ នៅ​ស្រុក​អន្លង់វែង។​

​សេចក្តីជូនដំណឹងខាងលើនេះបញ្ចាក់ថាបច្ចុប្បន្ន តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ទាំងនោះ អាជ្ញាធរ​បានសម្រេច​បិទ​ខ្ទប់ ជា​បណ្តោះអាសន្ន​ហើយ ដើម្បី​បង្ការ​ការទប់ស្កាត់ ការឆ្លង​រាលដាល​បន្ត​ចូល ក្នុង​សហគមន៍ ផ្សេងទៀត​។​

​គួរបញ្ជាក់ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ គិត​ត្រឹម​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១មាន ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​មួយ​នេះ មាន​ចំនួន ៦.៧១៧ នាក់​, ចំនួន ៥.៥១៣ ករណី នាំចូល​ពី​ខាងក្រៅ , ចំនួន ១.២០៤ ករណី ឆ្លង​ក្នុង​សហគមន៍​, ចំនួន ៣.២១៧ ករណី ជាសះស្បើយ និង​ចំនួន ១.៣៨៥ ហើយអ្នកកំពុង​សម្រាក​ព្យាបាល មួយចំនួននិង​ចំនួន ១២ ករណី បាន​ស្លាប់​៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print