ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកបាណន់ បានបង្ក្រាបករណីល្បែងស៊ីសងកត់ឆ្នោតខុសច្បាប់១ករណី ក្នុងនោះឃាត់ខ្លួនមនុស្ស០៤នាក់ និងរឹបអូសវត្ថុតាងមួយចំនួនយកទៅអនុវត្តតាមច្បាប់។
ការបង្រ្កាបរបស់សមត្ថកិច្ចស្រុកបាណន់ធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងពីសកម្មភាពបើកកត់ឆ្នោតកន្ទុយលេខនៅចំណុចភូមិខាងលើ លោកបាន
ដឹកនាំកម្លាំងក្នុងអង្គភាពចុះបង្ក្រាបហើយឃាត់ខ្លួនមនុស្សចំនួន ០៤នាក់និងរឹបអូសវត្ថុតាងមួយចំនួន ។មនុស្សទាំង០៤នាក់ ដែលឃាត់ខ្លួននោះមាន ១-ឈ្មោះ អ៊ឹង លាង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ។ ២-ឈ្មោះ ម៉ៅ សុខា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ។ ៣-ឈ្មោះ ឈិត គឹមស៊ាង ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ។ ៤-ឈ្មោះ រុន ភួង ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ។
វត្ថុតាងដកហូតរួមមាន ៖
-កាតុងកត់លេខឆ្នោតចំនួន ០៦សន្លឹក
-ក្រដាស់កាល់កែរ ០១សន្លឹក
-ម៉ាស៊ីនគិតលេខ ០២គ្រឿង
-ប្រដាប់កិបក្រដាស់ចំនួន ០១
-បន្ទាត់ ០១
-ទូរស័ព្ទដៃ ០៥គ្រឿង
-ប្រាក់ខ្មែរចំនួន ១៦០,០០រៀល
-ប្រាក់ដុល្លារចំនួន ៥០ដុល្លារ
-៊និងម៉ូតូ ០១គ្រឿង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាណន់បានរៀបចំកសាងសំណុំរឿងបញ្ជូនអ្នកកត់ឆ្នោតខុសច្បាប់ទាំង៤នាក់ខាងលើ ទៅកានើការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយ៕