សិប្បកម្មកែច្នៃផលអនុផលព្រៃឈើចំនួន៤កន្លែងត្រូវបានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្ត​ព្រះវិហារ​ ៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​ព្រះ​វិហារ​បានសហការគ្នាចុះបង្ក្រាបសិប្បកម្មកែច្នៃផលអនុផល​ព្រៃឈើចំនួន៤កន្លែង​ ស្ថិតក្នុងស្រុកត្បែងមានជ័យ​ ដែល​អាជ្ញាធរ​អះអាងថា​ គ្មានច្បាប់​អនុញ្ញាត​ ក្នុង​នោះ​ចាប់ដកយក​ វត្ថុតាងមាន​ ៖​ តាបឈូស ម៉ាសុីនភ្លើង រួមទាំងឈើមួយចំនួនត្រូវបានដកហូតយក​មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ​ ដើម្បីរៀបចំកសាងសំណុំរឿងទៅតាមនីតិវិធី ។ រីឯម្ចាស់សិប្បកម្មត្រូវបានអោយធ្វើកិច្ចសន្យាមិនអោយធ្វើអាជីកម្មតទៅទៀតឡេីយ​ ។

ការបង្ក្រាប​ធ្វេីឡេីងនៅ​ព្រឹកថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០២១នេះ​ ចូលរួម​ដោយ​កម្លាំង​ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ​ ដឹកនាំដោយលោក ឡុញ ប៉ុណ្ណារិទ្ធ នាយ​រងផ្នែក លោក សុងបញ្ញា នាយសង្កាត់​រដ្ឋបាលព្រៃឈើត្បែងមានជ័យ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ​ ។

លោក នុត សោភណ្ឌ័ បានអោយដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងសមត្ថកិច្ចជំនាញ មិនមែនដាច់ធម៌មេត្តា​ គ្មានមនោសញ្ចេតនាចំពោះបងប្អូនទេ ។ លោកថា​ ការធ្វើអាជីកម្មកែឆ្នៃផលអនុផលព្រៃឈើ តម្រូវអោយបងប្អូនម្ចាស់អាជីកម្មនិមួយៗ សុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ភូមិ ឃុំ ស្រុក នឹងជំនាញរដ្ឋបាលព្រៃឈើ អោយបានត្រឹមត្រូវទើបអនុញ្ញាត អោយបងប្អូនធ្វើ ជៀសវាងការបង្ក្រាបពីសំណាក់
អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ។

ពាក់ព័ន្ធ​និង​ព័ត៌មាន​ផ្សព្វផ្សាយ​ដែលថា​ «លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ លោក នួន សុខុម នាយខណ្ធរដ្ឋបាលព្រះវិហារ អសមត្ថភាព បើដៃអោយមានបទល្មើសព្រៃឈើកើតលើងដោយគ្មានការបង្ក្រាប »។ លោក នួន សុខុម បានបញ្ជាក់​យ៉ាងច្បាស់ថា គិតចាប់ពីខែមករា ឆ្នាំ២០២១ មកដល់ខែសីហា ឆ្នាំ២០២១ នេះ​ ខណ្ឌ រដ្ឋបាលព្រៃឈើព្រះវិហារ បង្ក្រាបបានការស្តុកទុក ការដឹកជញ្ជូនបទល្មើស​ព្រៃឈើបានចំនួនសរុប៨៧​ករណី ឈើចំនួន១១០/១៦០មែត្រគូប​ ។
ក្នុងនោះ បង្ក្រាបលើករណី ហ៊ុំព័ទ្ធឈូសឆាយការកាប់រានដីព្រៃរដ្ឋយកធ្វើកម្មសិទ្ធិ បានចំនួន២៩ករណី ដកហូតដីយក​មកទុកជាសម្បត្តិរដ្ឋវិញ បានចំនួន១៤៤៥/២៣​ហិតា ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print