សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ទឹកស្អាត​របស់​ក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ត្រូវបាន​ពិនិត្យ​ ពិភាក្សា​ និងអនុម័តដោយអន្តរក្រសួងរួចហេីយ

ចែករំលែក៖

ភ្នំពេញ, សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ទឹក​ស្អាត​របស់​ក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែលគ្រោងនឹងរៀបចំធ្វេីរយៈពេលពីរ​ព្រឹក​ គឺព្រឹកថ្ងៃទី​ ២​ និងទី៣​ ខែ​កញ្ញា​ឆ្នាំ​ ២០២១នេះ​ ។ ប៉ុន្តែ​ត្រូវបានបញ្ចប់ត្រឹមតែមួយព្រឹកថ្ងៃទី២​ ខែ​កញ្ញា​ ប៉ុណ្ណោះ​ តាម​រយៈ​កិច្ចប្រជុំអន្តរ​ក្រសួង​តាមប្រព័ន្ធ​អនឡាញ​ ដេីម្បី​ពិនិត្យ​ពិភាក្សា​លេីសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ​ ដែលមាន​ ១៥​ជំពូក​ និង៩១​មាត្រា​ ​ក្រោមសហប្រធានដឹកនាំអង្គប្រជុំ​ ដោយ លោកកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និនិលោក ខូយ​ ឃុន​ហួរ​ រដ្ឋលេខាធិការ​នៃទីស្តីការ​គណរដ្ឋមន្ត្រី​ ។

មានប្រសាសន៍​បេីក​និងបិទកិច្ចប្រជុំ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និនិងលោករដ្ឋលេខាធិការ​ ខូយ​ ឃុន​ហួរ​ ជាសហប្រធានអង្គប្រជុំ​ បានបញ្ជាក់​ថា​ មុននឹង​ឈានដល់ដំណាក់កាលនេះ​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ទឹកស្អាត​ ដែលបានព្រាងឡេីងតាំងពីឆ្នាំ២០១៦មក​ បានឆ្លងកាត់​ការពិភាក្សាកំរិតជំនាញ​ កិច្ចប្រជុំ​តូច​ ធំ​ និងសិក្ខាសាលា​ ជាច្រេីន​លេីកច្រេីនសារ​ ដែលយេីងកត់សំគាល់ថាមានលក្ខណៈស្ទេីរគ្រប់ជ្រង់ជ្រោយទៅហេីយ​ ទេីបពេលនេះ​យេីងអាចពិនិត្យនិងពិភាក្សាក្នុងក្របខ័ណ្ឌអន្តរក្រសួងបានឆាប់រហ័សមុនកាលកំណត់​ ។ លោកសហប្រធាន​ បាន​ថ្លែងអំណរគុណ​ចំពោះមន្ត្រីជំនាញ​អន្តរ​ក្រសួង​ ​ក្រុមប្រឹក្សា​អ្នកច្បាប់​ និងគណៈកម្មការសេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​ ដែល​បានប្រឹងប្រែងពិភាក្សា​កែលំអរ​ និងផ្តល់ធាតុចូលជាច្រេីន​ ដែលធ្វេីឲ្យច្បាប់នេះ​ មានលក្ខណៈកាន់តែសុក្រឹត​គ្រប់​ជ្រុង​ជ្រោយ​ ដែលយេីងនឹងអាចដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រី​ អនុម័តនាពេលឆាប់ៗខាង​មុខនេះ​ ។​ ក្នុងនោះ លោក កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បានលេីកឡេីងផងដែរពីសារៈសំខាន់​នៃច្បាប់នេះ​ ដែល លោក ផ្ទាល់មានការគិតគូតាំងពីចុងឆ្នាំ​២០១៣​ មកម្លេះ​ ពីព្រោះលោកយល់ថា​ ការផលិត​ទឹកស្អាត​ត្រូវ​តែមានច្បាប់គ្រប់​គ្រងត្រឹមត្រូវ​មួយ​ បេីមិនដូច្នេះទេ​ យេីងមិនអាចសម្រេច​បានតាមគោលដៅរបស់រាជរដ្ឋាភិបាល​ ក៏​ដូចជា​គោលដៅអភិវឌ្ឍ​ប្រកបដោយចិរភាព​ ដែលកំណត់យកឆ្នាំ២០២៥​ តំបន់ទីប្រជុំជន​នឹងមានទឹកស្អាតប្រេីប្រាស់១០០%​ និងឆ្នាំ​២០៣០​ ទឹកស្អាត​សម្រាប់ទាំងអស់គ្នា​ នោះទេ​ ។ ម៉្យាង​ច្បាប់នេះ​ ជាច្បាប់ដែលបម្រេីផល​ប្រយោជន៍​សាធារណៈ​ ប្រជាជន​ និងសេដ្ឋកិច្ច​ទាំងមូល​ ដែលលោកមានការរីករាយ​ ដោយបន្ទាប់ពីច្បាប់នេះចេញហេីយ​ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​មិនត្រឹម​តែ​អនុវត្តមិន​មាន​ការជាន់សមត្ថកិច្ចគ្នាទេ​ តែបានក្លាយ​ទៅជាដៃគូសហការ​និងបែងចែកភារកិច្ចគ្នាធ្វេីប្រកបដោយការទទួលខុសត្រូវ​ខ្ពស់ចំពោះរាជរដ្ឋាភិបាល​និងប្រជាជនម្ចាស់ឆ្នោត៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print