ភ្នំពេញ៖ បច្ចុប្បន្នថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចម្រើនក្តី ក៏ប៉ុន្តែស្ត្រីជាមេគ្រួសារក្មេងស្រី និងការងារនៅក្នុងប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈមនៅឡើយដូចជាការ មាក់ងាយពីបុរស ពីអ្នកមានអំណាច ពិសេសការរំលោភបំពានផ្លូវភេទ ,អំពើហិង្សាលើស្ត្រីការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ខណៈលោកស្រីចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូ
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ បច្ចុប្បន្នការងារស្រ្ដីក្នុងវិស័យកិច្ចការនារីគឺបានតួនាទីដ៍សំខាន់ណាស់ ព្រោះនារីបានបំពេញ និងបញ្រ្ជាប់ទៅដល់ស្រ្ដីនៅមូលដ្ឋានដោយភ្ជាប់នូវខ្លឹមសារគ្រោះថ្នាក់ អំពីការរំលោភបំពានផ្លូវភេទ ,អំពើហិង្សាលើស្ត្រី ការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុមួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើសអើងរបស់មនុស្សខ្លះក្នុ
លោកស្រីបានបន្ដថា៖ បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កំពុងដាក់ ចេញនូវវិធានការជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជាអភិបាលរងរាជធានី ,ខេត្ដ ,ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្ត្រីជាថ្នាក់ដឹកនាំក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជាថ្នាក់ដឹ
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ បច្ចុប្បន្នស្ត្រីនៅមានតែមានបញ្ហាប្រឈម និងជួបនូវឧបសគ្គមួយចំនួន ដូចជា ឥរិយាបថសង្គម នៅតែរើសអើងលើស្ដ្រី ការទទួលបានការសិក្សា អប់រំខ្ពស់នៅមានកំរិត បន្ទុកធ្ងន់ធ្ងរ លើការទទួលខុសត្រូវ ក្នុងគ្រួសារ កង្វះខាត ក្នុងការដាក់បេក្ខភាពស្ដ្រី នៅលំដាប់លេខរៀងខ្ពស់ ឬក្នុងការតម្លើងតួនាទី រួមទាំងទស្សនៈអវិជ្ជមានរបស់ស្ដ្រីខ្លួនឯង ដែលធ្វើឲ្យស្ដ្រី មិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួលតួនាទីតាមការតែងតាំង ។
លោកស្រីបន្ដថា៖ នៅក្នុងជំនួបសំដែងការគួរសមនាពេលនេះគឺមានគោលបំណង ធ្វើការពិនិត្យលើវឌ្ឍនភាព ក្នុងការអនុវត្ដតួនាទី និងភារកិច្ច របស់ស្ដ្រីជាថ្នាក់ដឹកនាំ ការកំណត់បញ្ហាប្រឈម និងតម្រូវការថ្មីៗបន្ថែមទៀត ព្រមទាំងលើកអនុសាសន៍
សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជាសន្ទស្សន៍សមភាព យេនឌ័រ ក្នុងឆ្នាំ២០១៣បានបង្ហាញថាកម្ពុជាជាប់លំដាប់ចំណាត់ថ្នាក់
ដោយ៖ សំរិត