​ដូ​ណា​ល់​ត្រាំ​ទាមទារ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ចិន​ពាក់ព័ន្ធ​នឹង​វិបត្ដិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ចែករំលែក៖

​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​នាំ​ មុខ​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់​ ត្រាំ​ បាន​បញ្ជាក់​ថា​ ដើម្បី​ រារាំង​ចិន​ពង្រីក​អំណាច​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​គឺ​ត្រូវ​ដាក់​ទណ្ឌកម្ម​ ទៅ​លើ​សេដ្ឋកិច្ច​របស់​ចិន​ ហើយ​ហាម​ ចូល​កៀក​ទីផ្សារ​អា​មេ​រិ​ក​ ។​

​សារព័ត៌មាន​ Straits​ Times​ បាន​ ដកស្រង់​ការ​ប្រកាស​របស់​លោក​ ត្រាំ​ ស្ដី​ពី​គោលនយោបាយ​ការ​បរទេស​ប្រ​សិន​ បើ​លោក​ជាប់​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​នោះ​។​ លោក​ ត្រាំ​ បាន​បង្ហាញ​ពី​គោល​ នយោបាយ​ការ​បរទេស​មួយ​ចំនួន​ពាក់​ ព័ន្ធ​នឹង​ការ​ប្រឆាំង​ក្រុម​ភេរវកម្ម​ក៏​ដូច​ ជា​គោលនយោបាយ​នៅ​ក្នុង​តំបន់​អាស៊ី​ ពិសេស​គឺ​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​

​លោក​ ត្រាំ​ បញ្ជាក់​ថា​ វិធីសាស្ដ្រ​ល្អ​ បំផុត​ក្នុង​ការ​ទប់ស្កាត់​ចិន​ពង្រីក​អំណាច​នោះ​គឺ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ដូច​អ្វី​ដែល​ អា​មេ​រិ​កបាន​ធ្វើ​នា​ពេល​កន្លង​មក​ ។​

​សកម្មភាព​របស់​បេក្ខភាព​មក​ពី​គណ​ បក្ស​សាធារណរដ្ឋ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​អា​ មេ​រិ​កមួយ​ចំនួន​ធំ​មិន​ពេញចិត្ដ​ដោយ​ សារ​តែ​លោក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដូច​ជា​សាសនិក​អ៊ិ​៉​ស្លា​ម​នៅ​អា​មេ​រិ​ក​ ក៏​ដូច​ជា​ក្រុម​អន្ដោប្រវេសន៍​។​ ចំណែក​ គោលនយោបាយ​ជាមួយ​ចិន​បែប​នេះ​ ប្រាកដជា​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ចិន​នឹង​ អា​មេ​រិ​ក​កាន់តែ​តានតឹង​ជាង​មុន​មិន​ខាន​ បើ​លោក​ត្រាំ​ជាប់​ជា​ប្រធានាធិបតី​នោះ​។​

​បើ​ទោះបី​មានការ​ប្រឆាំង​ក្ដី​តែ​លោក​ ត្រាំ​ នៅ​តែ​ទទួល​បានការ​គាំទ្រ​ខ្ពស់​នាំមុខ​ គេ​នៅ​ក្នុង​គណបក្ស​ដដែល​។​ អ្វី​ដែល​ចាប់​ អារម្មណ៍​នោះ​គឺ​សមាជិក​ព្រឹទ្ធ​ភា​មក​ពី​ រដ្ឋ​អា​ឡា​បា​ម៉ា​ លោក​ Jeff​ Sessions​ បាន​ចេញ​មុខ​គាំទ្រ​លោក​ ដូ​ណា​ល់​ ត្រាំ​ ។​

​មាន​ប្រសាសន៍​នៅ​ក្នុង​យុទ្ធនាការ​បោះ​ ឆ្នោត​កាលពី​ចុង​សបា្ដហ៍​កន្លង​មក​ សមា​ ជិ​ក​ព្រឹទ្ធ​ភា​អា​មេ​រិ​ក​លោក​ Sessions​ បញ្ជាក់​ថា​ “​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ ខ្លាំង​ក្នុង​ការ​គាំទ្រ​លោក​ ដូ​ណា​ល់​ ត្រាំ​ ធ្វើ​ ជា​ប្រធានាធិបតី​អា​មេ​រិ​កតាម​ការ​ចង់​ បាន​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ភាគច្រើន​”​ ។​

​លោក​បន្ដ​ទៀត​ថា​ គ្មាន​នរណា​ម្នាក់​ ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​នរ​ ណា​ម្នាក់​មាន​អ្វី​គ្រប់​យ៉ាងនោះ​ដែរ​។​ លោក​ Sessions​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សមាជិក​ព្រឹទ្ធ​ភា​អា​មេ​រិ​ក​ដែល​មាន​ ទស្សនៈ​ប្រឆាំង​ ហើយ​ក៏​ជា​មន្ដ្រីជាន់ខ្ពស់​ របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធ​ភា​ផង​ដែរ​ ។​

​ការណ៍​ដែល​លោក​គាំទ្រ​បេក្ខភាព​ ដូ​ណា​ល់​ ត្រាំ​ នោះ​ដោយសារ​លោក​ជឿ​ ជាក់​ថា​ លោក​ ដូ​ណា​ល់​ ត្រាំ​ អាច​ការ​ ពារ​ពលរដ្ឋ​ក៏​ដូច​ជា​បញ្ហា​ការងារ​ និង​ ប្រាក់បៀវត្សរ៍​។​ ក្រៅពី​នេះ​សេដ្ឋកិច្ច​ អា​មេ​រិ​ក​ក៏​នឹង​ប្រសើរ​ឡើង​វិញ​ផង​ដែរ​ ក្រោយ​កិច្ច​ព្រៀម​ព្រៀង​ជាមួយ​ដៃគូ​នៅ​ ឯនាយ​សមុទ្រ​។​ គោលនយោបាយ​ពាណិជ្ជ​ កម្ម​ និង​បញ្ហា​អន្ដោប្រវេសន៍​ ។​

​នៅ​ពេល​នេះ​លោក​ ដូ​ណា​ល់​ ត្រាំ​ ទទួល​ បានការ​គាំទ្រ​ខ្ពស់​បំផុត​នៅ​ក្នុង​ជួរ​គណ​ បក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​។​ ក្ដី​សង្ឃឹម​របស់​លោក​ ដូ​ណា​ល់​ ត្រាំ​ ក្នុង​ការ​ក្លាយជា​បេក្ខភាព​ ប្រធានាធិបតី​តែ​មួយ​គត់​របស់​គណបក្ស​ សាធារណរដ្ឋ​កំពុង​តែ​ក្លាយជា​ការ​ពិត​។​ប៉ុន្ដែ​ដើម្បី​ក្លាយជា​ប្រធានាធិបតី​លោក​ចាំបាច់​ត្រូវ​តែ​យកឈ្នះ​លើ​បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ដូច​ជា​លោក​ ស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ដោយសារ​តែ​ លោកស្រី​មាន​សំឡេង​គាំទ្រ​ភាគច្រើន​ ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​ ៕​

images

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print