សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យដែលជាអតីតអ្នកគ្រប់គ្រងហាងភីហ្សា ប៉ាប៉ាចន រឿងលួចទ្រព្យ ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង បានបញ្ជូនខ្លួនអតីតអ្នកគ្រប់គ្រងហាងនំភីហ្សា ប៉ាប៉ាចន នៅព្រឹកថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើសលួចយកប្រាក់និងទូរស័ព្ធសេរីទំនើបៗចំនួន៨គ្រឿង ដើម្បីប្រគល់ឲ្យអយ្យការបើកការស៊ើបសួរបន្ត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មៀត តារាវិតធីយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអតីតអ្នកគ្រប់គ្រងហាងនំភីហ្សា PAPA john’s មានទីតាំងស្ថិតនៅអាគារលេខ ១០ ផ្លូវលេខ ៣៥២ កែងផ្លូវលេខ៥១ ភូមិ៨ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង ។

គួររំលឹកថា ជនសង្ស័យ ឈ្មោះ មៀត តារ៉ាវិតធីយ៉ា បានចូលមកធ្វើការងារនៅហាងនំភីហ្សា ខាងលើអស់រយៈពេល៥ខែកន្លងទៅដោយមានតួនាទីជាប្រធានគ្រប់គ្រងហាងភីហ្សា PAPA john’s បឹងកេងកងតែម្ដង ដោយបានទទួលប្រាក់បៀវត្សចំនួន៥២៥ដុល្លារក្នុងមួយខែ ។ ប៉ុន្តែដោយសារមួយរយៈពេលចុងក្រោយ បុគ្គលនេះមានអត្តចរិតខុសប្រក្រតី ចេះគៃបន្លំទើបម្ចាស់ក្រុមហ៊ុនបានបញ្ឈប់ការងារនៅថ្ងៃទី ០១ឧសភា ឆ្នាំ២០២១ ។ លុះដល់ថ្ងៃទី ១៧សីហា ឆ្នាំ២០២១ ឈ្មោះ មៀត តារ៉ាវិតធីយ៉ា នៅវេលាម៉ោង៦ព្រឹក បានមកចាក់សោរទ្វារហាងភីហ្សា រើកកាយយកប្រាក់សុទ្ធអស់ចំនួន៨០៣ដុល្លារ និងទូរស័ព្ទសេរីទំនើបវៃឆ្លាតចំនួន៨គ្រឿង រួចរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ទើបសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនមកតុលាការតែម្ដង។

បច្ចប្បន្នជនសង្ស័យកំពុងស្ថិតក្នុងតំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print