សាធារណរដ្ឋកូរ៉េខាងត្បូង : អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ប្រកាសនៅថ្ងៃសុក្រនេះថា បានរកឃើញវត្តមានកូវីដប ក្លែងខ្លួនថ្មីចុងក្រោយ ឈ្មោះថា «Mu» ក្នុងចំណោម អ្នកជំងឺកូវីដដល់ទៅ៣នាក់ ជាប្រភេទមេរោគកូវីដប ក្លែងខ្លួនដំបូង ចូលមកដល់កូរ៉េខាងត្បូង។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ(ខ្មែរនៅកូរ៉េ News) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។
គេហទំព័រ(ខ្មែរនៅកូរ៉េ News) បានចុះផ្សាយដកស្រង់ក្នុងសារព័ត៌មាន Yonhap News ដោយបានឱ្យបញ្ជាក់អោយ ដឹងថា, វត្តមានមកដល់ថ្មី៣ដំបូងគេបង្អស់នៃកូវីដបម្លែង ខ្លួនថ្មីចុងក្រោយនេះឈ្មោះ «Mu» នេះរកឃើញ ក្នុងចំណោមអ្នកធ្វើដំណើរមកពីក្រៅប្រទេស ចំនួន៣ផ្សេងគ្នា ចូលមកប្រទេសកូរ៉េខាងត្បូង មានមក ពីប្រទេសម៉ិចសិចកូន ប្រទេសអាម៉េរិក និងប្រទេសកូ ឡំប៉ី។
កូវីដបប្លែងខ្លួនថ្មីចុងក្រោយ ឈ្មោះថា «Mu» នេះ គឺ មានប្រភពរកឃើញពីប្រទេសកូឡំប៉ី ដំបូងគេបង្អស់ ហើយបើតាមការបញ្ជាក់របស់អង្គការសុខភាព ពិភពលោកបានឱ្យដឹងថា មេរោគកូវីដបម្លែងខ្លួន «Mu» នេះបច្ចុប្បន្នមានវត្តមាននៅប្រទេស ចំនួន៣៩ប្រទេសហើយ ដែលអង្គការសុខភាព ពិភពលោកកំណត់មេរោគថ្មីនេះ ជាប្រភេទ «កូវីដប ក្លែងខ្លួនដែលគួរឱ្យបារម្ភ» គឺក្នុងកម្រិតគួរឱ្យបារម្ភដូច ទៅនឹងកូវីដបម្លែងខ្លួនថ្មី អាល់ហ្វា បេតា ហ្គាម៉ា និង ដែលតា ដែលកំពុងវាយលុកតាមប្រទេសនានាផង ដែរ។
យ៉ាងណាមិញ ព័ត៌មានលម្អិតបន្ថែមអំពីករណីអ្នកជំង កូវីដដែលនាំប្រភេទមេរោគបម្លែងខ្លួនថ្មីនេះ ចូលមក កូរ៉េខាងត្បូង ក៏មិនទាន់ត្រូវបានបញ្ចេញដែរ ហើយអាជ្ញាធរសុខាភិបាលកូរ៉េ គឺមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូរ៉េ នឹងធ្វើការពិនិត្យតាមដានមេរោគកូវីដប ម្លែងខ្លួនទាំងនេះបន្តទៀត៕
ដោយ, សិលា