នាយករដ្ឋមន្ដ្រីនេប៉ាល់លោក K.P. Oli ដែលកំពុងបំពេញទស្សនកិច្ចនៅ ទីក្រុងប៉េកាំងត្រូវបានទទួលជួបប្រាស្រ័យជាមួយនាយករដ្ឋមន្ដ្រីចិនលោក Li Keqiang ហើយនៅក្នុងជំនួបនោះបាន ពិភាក្សាផ្ដោតសំខាន់ទៅលើសេដ្ឋកិច្ច ដោយចិននឹងសាងសង់ផ្លូវរថភ្លើងល្បឿន លឿនទៅកាន់ប្រទេសនេប៉ាល់តែម្ដង។ នេប៉ាល់មានចេតនាចង់កាត់បន្ថយដែរការពឹងផ្អែករបស់ខ្លួនទៅលើមហាយក្ខ ឥណ្ឌាដែលជាប្រទេសជិតខាងរបស់ខ្លួន ។
យោងតាមលោកស្រី Hou Yanqi នាយិកានាយកដ្ឋានទទួលបន្ទុកតំបន់ អាស៊ីនៃក្រសួងការបរទេសចិនបានបញ្ជាក់ ថានាយករដ្ឋមន្ដ្រីនេប៉ាល់លោក Oli ក្នុង ឱកាសជំនួបប្រាស្រ័យនេះបានលើកឡើងអំពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងចំនួន ពីរខ្សែគឺផ្លូវរថភ្លើងមួយខ្សែត្រូវតភា្ជប់ពី ប្រទេសចិនទៅកាន់ក្រុងចំនួន៣ដ៏សំខាន់ជាងគេបំផុតនៅនេប៉ាល់ និងមួយខ្សែទៀត ត្រូវឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសចិន ។
យោងតាមប្រភពពីនាយកដ្ឋានទទួល បន្ទុកតំបន់អាស៊ីរបស់ក្រសួងការបរទេស ចិនដដែលបានបញ្ជាក់ទៀតថា រដ្ឋាភិបាល ប្រទេសចិននឹងជំរុញលើកស្ទួយដល់ សហគ្រាសចិនណាដែលចាប់អារម្មណ៍ ទៅលើគម្រោងសាងសង់ផ្លូវដែកនៅក្នុងប្រទេសនេប៉ាល់ ។
រីឯចិនវិញក៏កំពុងលៃលករួចហើយ ដែរលើការពង្រីកផ្លូវដែកដែលនាពេលថ្មីៗនេះខ្សែរថភ្លើងបានតភ្ជាប់ពី Shig- atsé នៅទីបេមកកាន់ក្រុង Gyirong នៅព្រំដែននេប៉ាល់ ។
ម្យ៉ាងទៀតខ្សែផ្លូវដែកនៅ Shigatsé នៅក្រុង Lhassa ទីក្រុងធំស្វយ័តមួយនៅ តំបន់ទីបេនេះត្រូវបានតភ្ជាប់រួចរាល់ ដែរនាពេលថ្មីៗនេះ។ គឺជាខ្សែរថភ្លើង មួយឆ្លងកាត់តំបន់ភ្នំឆ្ពោះទៅកាន់ទីក្រុងប៉េកាំងដោយប្រើរយៈពេលតែ៤០ម៉ោងប៉ុណ្ណោះ ។
ប្រទេសទាំងពីរចិន និងនេប៉ាល់នៅ ក្នុងអនាគតកាលដ៏វែងឆ្ងាយទៅមុខនឹង ត្រូវបានភ្ជាប់ជាមួយគ្នាដោយផ្លូវដែក នេះជាការអះអាងបញ្ជាក់របស់លោក ស្រី Hou Yanqi នាយិកានាយកដ្ឋាន ទទួលបន្ទុកតំបន់អាស៊ីនៃក្រសួងការបរ ទេសចិន ។
គួរបញ្ជាក់ថា ចិននិងនេប៉ាល់បានចុះ ហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងចំនួន១០រួចមកហើយដែរ ក្នុងនោះក៏មានកិច្ច ព្រមព្រៀងមួយស្ដីពីលទ្ធភាពក្នុងការអនុវត្ដលើគម្រោងដោះដូរដោយសេរី ៕
ប្រែសម្រួល៖ ម៉ែវ សាធី