ផ្ទុះអាវុធក្បែររដ្ឋសភាអាមេរិក ពលរដ្ឋភ័យស្លន់ស្លោរ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ នៅព្រឹកថ្ងៃទី​២៩ខែមីនា មានករណីផ្ទុះ អាវុធនៅកន្លែងភ្ញៀវរងចាំចូលទៅទស្សនានៅក្នុងសភា។ បុរសម្នាក់ត្រូវបានប៉ូលិសបាញ់ឲ្យរងរបួស ហើយចាប់ឃុំខ្លួន។ អាគាររដ្ឋសភានិង សេតវិមានត្រូវបានការពារយ៉ាងតឹងតែង ។

សារព័ត៌មាន​​AP បានផ្សាយថា ហេតុការផ្ទុះអាវុធកើតឡើងនៅវេលាម៉ោង​១៤និង​៣០នាទីម៉ោងក្នុងតំបន់ ។​ ប៉ូលិសក៏បានបាញ់បុរសម្នាក់ឲ្យរងរបួសក្រោយពេលដែលបានដកកាំភ្លើងចេញនៅកន្លែងត្រួតពិនិត្យសន្តិសុខ។ បុរសរូបនោះរងរបួសហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ មន្ត្រីសន្តិសុខអាមេរិកបញ្ជាក់ថា​ហេតុការខាងលើមិនពាក់ព័ន្ធនិងសកម្មភាពភេរវកម្មនោះឡើយ។ ក្រៅពីនេះក៏មានអ្នកដំណើរម្នាក់រងរបួសស្រាលផងដែរ។

ភ្លាមៗនោះប៉ូលិសក៏បានឡោមព័ន្ធ អាគាររដ្ឋសភានិងសេតវិមានដោយស្នើរឲ្យបុគ្គលិកនិងភ្ញៀវទេសចរណ៍ចាកចេញពីកន្លែងធ្វើការទៅកាន់តំបន់មានសុវត្ថិភាព។

កាលពីឆ្នាំ​២០១៥ បុរសម្នាក់ឈ្មោះ​Larry Dawson ត្រូវបានតុលាការចេញសេចក្តីសម្រេចហាមចូលទៅកៀក តំបន់​Capitol Hill ក្រោយពេលបានបង្ករអសន្តិសុខនៅទីនោះ។ ប៉ុន្តែប៉ូលិសមិនបានបញ្ជាក់ថា អ្នកដែលបង្ករការអុកឡុកនៅទីនោះជាអ្នកណានោះលើក្នុងពេលជាមួយគ្នានេះសារព័ត៌មាន​NBC newsបានផ្សាយថា ជនសង្ស័យឈ្មោះ​Larry Russell Dawson អាយុ​៦៦ឆ្នាំមកពីតំបន់​Antioch រដ្ឋ​Tennessee។

ហេតុការផ្ទុះខាងលើកើតឡើងចំពេលដែលមានអ្នកដំណើរជាច្រើនចូលទៅកាន់ទីក្រុង​Capitol Hill ដើម្បីទស្សនាផ្ការីកដ៏ស្រស់ស្អាត់នៅទីនោះ៕​

image

image

ដោយ​៖ មែវ​ សាធី

image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print