ខេត្តបាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំឱ្យមានការរាំរបាំត្រុដិជូនពរឆ្នាំថ្មី និងដើម្បីដេញនូវឧបទ្រពទាំងឡាយឆ្នាំចាស់ និងនាំមកវិញនូវសេរីសួស្តី លាភជ័យទាំងពួងក្នុងឆ្នំាថ្មី ឆ្នាំវក ព.ស ២៥៦០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ការរៀបចំឱ្យមានការសម្តែងរបាំត្រុដិនេះ ក៏ដើម្បីចូលរួមថែរក្សា ការពារវប្បធម៌ជាតិ និងសូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា ការពារកុំឱ្យមានគ្រោះមហន្តរាយកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរ ។
គួរបញ្ជាក់ថា របាំត្រុដិ គឺជារបាំដ៏មានប្រជាប្រិយភាព គួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីខ្មែរ ហើយតាមជំនឿគេលេងរបាំត្រុដិ គឺដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ៕
ដោយ៖ សុខ ខេមរា
...