អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសុំជួលដីរដ្ឋ រយៈពេលខ្លី (ក្រោម១៥ឆ្នាំ) ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្តាម ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង

ចែករំលែក៖

ខេត្តកោះកុង, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសុក្រទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំជួលដីរដ្ឋទំហំ ៣៦,៨៧ហិកតា រយៈពេលខ្លី (ក្រោម១៥ឆ្នាំ) ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្តាម ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។

 

ក្នុងនាមរដ្ឋបាលខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា បានស្នើសុំនូវចំណុចមួយចំនួន គឺ៖

១-សូមអ្នកវិនិយោគធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីសក្តានុពល ភាពអំណោយផល និងប្រភេទនៃវារីវប្បកម្ម (ត្រី និងក្តាម) ដែលគ្រោងនឹងយកមកចិញ្ចឹម ដើម្បីអោយត្រូវនឹងស្ថានភាពភូមិសាស្តនៃតំបន់នេះ ២-សូមសិក្សាអោយបានច្បាស់លាស់ អំពី បច្ចេកទេស នៃការគ្រប់គ្រងគម្រោងវារីវប្បកម្មនេះ ប្រកបដោយប្រសិទ្ធភាព ជៀសវាងការប៉ះពាល់ដល់បរិស្ថាន ដល់សហគមន៍ និងការបំពុលចូលសមុទ្រ។

៣-សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ នៅក្នុង និងក្បែរទីតាំងគម្រោងធ្វើអាជីវកម្មវារីវប្ប្មកម្មនេះ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងជីវចម្រុះ។

៤-រាល់ការសាងសង់ និងអនុវត្តគម្រោងវារីវប្បកម្ម ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានចែងជាធរមាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print