ភ្នំពេញ ៖ បេីយេីងនិយាយពីសីលធម៌ ជួយគ្នាក្នុងគ្រាលំបាក និងមិនយកភ្នែកមេីល… បងប្អូនប្រជាពលរដ្ឋភាគច្រេីន ព្រមទាំងអាជ្ញាធរមូលដ្ឋានតែងតែជួយជ្រោមជ្រែងសង្គ្រោះឲ្យទាន់ពេលវេលា ។ តែផ្ទុយទៅវិញមានបុរសម្នាក់ធ្លាប់ព្យាយាមទៅលោតទឹកនៅស្ពានជ្រោយចង្វាម្ដងមកហេីយតែត្រូវប្រជាពលរដ្ឋជួយនិយាយលួងលោមនិងឲ្យថវិកាមួយចំនួនផងដែរ ។ ក្រោយមកនៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បុរសខាងលេីបានមកសាករកលោតទឹកលេីស្ពានច្បារអំពៅ ហៅស្ពានថ្មីព្រះមុន្នីវង្ស ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ម្ដងទៀត តែមិនបានសម្រេចគ្រាន់តែប៉ូលិស និងអ្នកសារព័ត៌មានរៃលុយឲ្យក៏ឡើងមកវិញភ្លាម ដោយផ្លាស់ប្តូរគំនិតគិតវែងចង់រស់សាជាថ្មី ។
បុរសខាងលើនេះបាននិយាយប្រាប់អ្នកសារព័ត៌មានទាំងស្នាមញញឹមថា ខ្លួនមានឈ្មោះ ប៉ុច អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។ ដោយមូលហេតុដែលរូបគេចង់សម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតចោលកូនៗជាទីស្រលាញ់ គឺដោយសារតែខឹងប្រពន្ធសុំលែងលះជាមួយនិងរូបគាត់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានជួយសង្គ្រោះនិងដឹងថាបុរសខាងលេីនេះគ្មានប្រាក់ត្រឡប់ទៅផ្ទះ ទេីបសមត្ថកិច្ចនិងអ្នកសារព័ត៌មានរៃអង្គាសបានប្រាក់មួយចំនួនជូនគាត់ ដើម្បីធ្វេីជាសោហ៊ុយទៅស្រុកកំណេីតវិញតែម្ដង ៕ ដោយ ៖ ភារ៉ា ដង្កោ