តំណាងក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចសន្ទនាលើកទី១១ រវាងកម្ពុជា និងជប៉ុន ស្តីអំពីសិទ្ធិមនុស្ស 

ចែករំលែក៖

ភ្នំពេញ, យោងតាមប្រភពពី៖ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា, នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នេះ តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកសក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទី មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម បានចូលរួមកិច្ចសន្ទនាលើកទី១១ ស្តីពីសិទ្ធិមនុស្ស រវាងកម្ពុជា និងជប៉ុន តាមប្រព័ន្ធអនឡាញ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចសន្ទនានេះ ត្រូវបានសហការរៀបចំឡើង និងដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print