សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន! ជនសង្ស័យ៣នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី នៅចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបានឱ្យដឹងថា៖ ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបាននោះគឺ១-ឈ្មោះ លី ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ២-ឈ្មោះ វន វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៣-ឈ្មោះ លាន រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំពង់ទួល ឃុំកំពង់ទួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងនោះសមត្ថកិច្ចចាប់យកម្សៅក្រាមពណ៌សថ្លា០៨កូនថង់តូច និងទូរស័ព្ទដៃ០១គ្រឿងខូច ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print