ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូសណ្តោងរ៉ីម៉ក

ចែករំលែក៖

ភ្នំពេញ៖  ស្អីក៏លួចដែរសូមបងប្អូនប្រុងប្រយ័ត្ន! យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌសែនសុខនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១១ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចយកម៉ូតូសណ្តោងរ៉ីម៉ក នៅចំណុចមុខឃ្លាំងស្តុកសម្ភារអគ្គីសនី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ ឈ្មោះ ម៉ាន់ រៀម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្ម ភាពលួចយកម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នំា២០១១ ពាក់ស្លាកលេខ ភ្នំពេញ១GX-9875 របស់ជនរងគ្រោះឈ្មោះ ជា ស៊ីវណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងដឹកគ្រឿងអគ្គីសនី ស្នាក់នៅផ្ទះលេខ២៦ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នំា២០១១ ពាក់ស្លាកលេខ ភ្នំពេញ1GX-9875 ប្រគល់ឲ្យជនរងគ្រោះវិញ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print