ភ្នំពេញ ៖ ពិតជាខ្លាំងមែន…ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃគេបានសម្រេច២ថ្ងៃហេីយនៅខលណាត់ម្ចាស់ឲ្យយកលុយមកដោះដូរថែមទៀត បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្រ្តីម្នាក់បានអះអាងប្រាប់អ្នកសារព័ត៌មានយេីងថា កាលពីអំឡុងថ្ងៃទី២ កញ្ញា ម្សិលម្ងៃ កូនស្រីរបស់គាត់ និងក្មួយៗបានមកលក់សណ្ដែកដីនៅជិតស្តុប៦០ម៉ែត្រត្រង់ចំណុចកេីតហេតុ ក៏ត្រូវចោរ២នាក់ ឆក់យកទូរស័ព្ទបានសម្រេច ។ ក្រោយមក គាត់បានព្យាយាមទាក់ទងតាមលេខទូរស័ព្ឌ ដែលជាប់នៅក្នុងទូរស័ព្ឌនោះ ក្រោយខលចូលហេីយ ត្រូវចោរ២នាក់នោះក្នុងចំណោមបក្ខពួកផ្សែងទៀតបានណាត់ឲ្យយកលុយ៣០ដុល្លារមកដោះដូរយកទូរស័ព្ឌវិញ នៅចំណុចទីតាំងកេីតហេតុ ខណ:ពេលដែលរូបគាត់និងប្តីមកដល់ ក្រុមចោរនោះ មិនយកទូរស័ព្ឌមកឲ្យវិញទេ បែរជាដេញកាប់ពួកគាត់ទៅវិញ តែសំណាងល្អ ពួកគាត់រត់គេចទាន់ ។ ស្របពេលនោះមានអ្នកសារព័ត៌មានជិះកាត់នោះឃេីញក៏ទាក់ទងហៅសមត្ថកិច្ចទាំងយប់ ចុះមកជួយអន្តរាគមន៍ រហូតបង្កឲ្យមានការភ្ញាក់ផ្អេីលតែម្តង ។
ក្រោយកេីតហេតុភ្លាមៗ ជនសង្ស័យទាំងនោះបានរត់ចូលក្នុងព្រៃដីឡូត៍ក្បែរកន្លែងកេីតហេតុបាត់អស់ ដោយជនរងគ្រោះមិនបានទូរស័ព្ទមកវិញនោះទេ ៕
ដោយ ៖ ភារ៉ា ដង្កោ