ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្ដាលខូចខាតចំនួន ១៦ខ្នង ទទួល​អំណោយមនុស្សធម៍​ពី​សាខាកាកបាទក្រហម​​ខេត្ត​ស្វាយរៀង​

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២១នេះ​ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២១ បណ្ដាលខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន ១៦ ខ្នង ក្នុងនោះខូចខាតធ្ងន់ ៧ខ្នងមធ្យម ៣ខ្នង និងខូចខាតស្រាល ៦ខ្នង ក្នុងក្រុងបាវិត នៅសង្កាត់ប្រាសាទ ១៣ខ្នង នៅសង្កាត់បាទី ៣ខ្នង។

ជាក់ស្ដែង​អំណោយចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ ៧ គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ២០០,០០០ រៀល ។

ចំណែក​សម្រាប់គ្រួសាររងគ្រោះមធ្យម ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ៥០,០០០ រៀល ។

ដោយ​ឡែក​សម្រាប់គ្រួសាររងគ្រោះស្រាល ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា ៦០,០០០ រៀល សម្រាប់ទិញសម្ភារ ជួសជុលផ្ទះឡើងវិញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print