ក្រសួង​សាធារណការ​ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹក

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២១នេះ បានឱ្យដឹងថា​ ដើម្បីបង្ការ និងទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកអោយធំបង្ហូរឆ្ពោះទៅកាន់បឹងកប់ស្រូវ។

គួរបញ្ជាក់ថា​ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូប្រអប់ខ្នាតធំចំនួន ៣ទីតាំងឆ្លងកាត់ប្រឡាយស្របផ្លូវរថភ្លើងរួចហើយ ថ្ងៃនេះក៏កំពុងដាក់លូប្រអប់ខ្នាតធំទំហំ ៧.២មx២.៤ម កាត់ទទឹងផ្លូវឆេកូ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងត្រៀមដាក់លូខ្នាតធំ១ទីតាំងទៀតឆ្លងកាត់ផ្លូវរថភ្លើងខ្សែទិសបាត់ដំបង ។

ក្នុងរយៈពេល ១ខែនៃដំណើរការដ្ឋាននេះ កំណាត់ផ្លូវឆេកូ នឹងត្រូវបិទចរាចរ និងសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print