រដ្ឋាភិបាលសិង្ហបុរី បានប្រកាសថានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទីបី ជូនពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើង ក៏ដូចជាពលរដ្ឋដែលមានអង់ទីគ័រការពារចុះខ្យោយ។ ការចាក់វ៉ាក់សាំងដូសទី៣ចាប់ផ្តើមនៅក្នុងខែកញ្ញានេះ។ សារព័ត៌មាន Nikkei Asia បានផ្សាយថា ពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នឹងចាប់ផ្តើមចាក់ដូសទីបីចាប់ពីថ្ងៃទី៦ខែកញ្ញា ។ សកម្មភាពខាងលើកើតឡើង ក្រោយពីមានករណីឆ្លងកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា កើនឡើងខ្ពស់នៅក្នុងប្រទេសនេះ បើទោះបីសិង្ហបុរីបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៨០%ហើយក្តី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong បានប្រកាសថា ក្នុងពេលអនាគតរដ្ឋាភិបាលផ្តោតសំខាន់ទៅលើករណីឆ្លងកូវីដ -១៩ធ្ងន់ត្រូវសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU ។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Ong Ye Kungបានឱ្យដឹងថា សិង្ហបុរីនិឹងផ្លាស់ប្តូរមករស់នៅជាមួយកូវីដ-១៩ ។ លោកបន្តទៀតថា «កាលពីមុនយើងព្យាយាមទប់ស្កាត់ការឆ្លងកូវីដ-១៩ ហើយកាត់ផ្តាច់ករណីវិជ្ជមានឆ្លងកូវីដ-១៩ ពីសហគមន៍»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Ong Ye Kung បានលើកឡើងថា «ជាមួយនិឹងវីរុសបំប្លែងថ្មីដែលតា ងាយឆ្លងគឺជាឧបសគ្គយ៉ាងធំធេង ។ យើងមិនអាចទទួលយកការបិទទ្វារ ឬបង្កើនការរិឹតត្បិតនោះទេ ដោយវិធានការទាំងនោះនឹងមិនអាចស្ថិតស្ថិរឡើយ ទាំងនោះហើយបានជាយើងត្រូវរស់នៅជាមួយកូវិីដ-១៩ ខណៈដែលពលរដ្ឋបានចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នា»៕ដោយ៖ធីរីណា
រូបថត៖TTXVN-VNA.
សិង្ហបុរីបានចាក់វ៉ាក់សាំងយ៉ាងពេញលេញប្រហែល ៨០% នៃប្រជាជន។ រូបថត៖ Straits Time ។