ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់គយត្របែកនិងក្រុមការងារនាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន២វត្តក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់គយត្របែកបាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ សម្រាប់រៀបចំចង្ហាន់ និងភេសជ្ជៈប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន២វត្តក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង។

ការនាំបាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ សម្រាប់រៀបចំចង្ហាន់ និងភេសជ្ជៈប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាធ្វើឡើងនៅ
ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជាច្រើននាក់ផងដែរ។

ក្នុងឪកាសនោះលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់គយត្របែកក្រុងស្វាយរៀងបានអោយដឹងថានាពេលនេះលោកនិងក្រុមការងារបាននាំយកនូវ៖ទៀនវស្សា ទេយ្យទាន និងបច្ច័យ សម្រាប់រៀបចំចង្ហាន់ និងភេសជ្ជៈប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន២វត្តមានដូចជា វត្តបូទុមសុផានារាម (ហៅវត្តគយត្របែក) និងវត្តកោះជុំ សរុបបច្ច័យ ២,២០០,០០០៛។

បន្ទាប់មកលោកក៏បាននាំយក
បច្ច័យប្រគេនព្រះសង្ឃ តាជី យាយជីផ្ទាល់ ទាំងពីរវត្ត សរុបចំនួន ៥៦ម៉ឺនរៀលនិងថវិកាមួយចំនួន ជូនដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារភូមិ ចំនួន ១០នាក់ នៃសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថវិកាសរុប ២លាន៧៦ម៉ឺនរៀល ។

បន្ទាប់មក លោកនួន លីហួននិងក្រុមការងារក៏បានបួងសួង សូមអោយជំងឺកូវីដ១៩ ដ៏កាចសាហាវ មេត្តារលាយបាត់ឆាប់ៗ លើលោកយើងនេះនិងសូមបន្តអនុវត្តវិធានការណ៏ របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ៣ការពារ ជាប់ជានិច្ចផងដែរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print