ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានឈុតខ្មៅថៃចាប់ពលករខ្មែរ ៤៨ នាក់ ដែលពួកគេលួចឆ្លងដែនដែលខុសច្បាប់ចូលទឹកដីថៃដើម្បីធ្វើកម្មករបេះផ្លែមៀននៅក្នុងខេត្តច័ន្ទបូរីកាលពីវេលាម៉ោង 4 ទៀបភ្លឺ
នៅថ្ងៃទី ៤ ខែកញ្ញា ២០២១ត្រង់ចំណុចភូមិ៤ក្នុងឃុំខ្លងយ៉ៃស្រុកពោងណាំរ៉ន.ខេត្តច័ន្ទបូរីប្រទេសថៃ។
សេចក្ដីរាយការពីប្រទេសថៃប្រាប់ថាៈនៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន៤៨នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃដោយបាននាំគ្នាដើរកាត់តាមចម្ការស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃកំពុងល្បាតក៏បានស្ទាក់ចាប់ក្នុងនោះប្រុស១៨និង ស្រីចំនួន ២៣ នាក់ក្នុងនោះក្មេងតូច ៗចំនួន៧នាក់ផងដែរ។
សេចក្ដីរាយការប្រាថាៈក្រោយការឃាត់ខ្លួនពលករខ្មែរបានសមត្ថកិច្ចថៃធ្វើការសួរនាំពួកគេបានសារភាពថាពួកគេមកពីខេត្តប៉ៃលិនដោយចូលតាមច្រករបៀងកាត់ព្រៃដើម្បីទៅធ្វើការនៅក្នុងចំការមៀនក្នុងខេត្តច័ន្ទបូរីដោយក្នុងម្នាក់ៗត្រូវចំណាយឱ្យទៅមេខ្យល់ 5000 បាតតែត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនតែម្ដង។
ក្រោយពេលឃាត់ខ្លួនក្រុមយោធាថៃបានសង្កេតឃើញថាពួកគេគ្មាន.ច្បាប់អនុញ្ញាតត្រឹមត្រូវឡើយទើបត្រួតពិនិត្យសុខភាពពួកគេទាំងអស់និងបានបញ្ជូនទៅអោយភាគីកម្ពុជាវិញដើម្បីធ្វើចត្តាឡីស័ក.៕
ចំពោះពលករខាងលើអ្នកសារព័ត៏មានយើងមិនទាន់
បានទទួលរបាយការពីរអគ្គកុងសុងប្រចាំប្រទេសថៃនៅឡើយ៕
ដោយ៖ វណ្ណា