ព្រឹកមុិញ! ក្រុមគ្រូពេទ្យ និងប្រធានក្រុមហ៊ុនវិនយោគផ្សារ ធ្វើការយកសំណាកនៅផ្សារថ្មីអន្លង់វែង ឃើញថាការយកសំណាកជាបឋម អាជីវករជាង ៣០០នាក់ រកឃើញ ២១នាក់ !

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអាទិត្យ ១៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ និងប្រធានក្រុមហ៊ុនវិនយោគផ្សារ ធ្វើការយកសំណាកនៅផ្សារថ្មីអន្លង់វែង ឃើញថាការយកសំណាកជាបឋម អាជីវករជាង ៣០០នាក់ រកឃើញ ២១នាក់ !

សូមបញ្ជាក់ថា, នៅវេលាម៉ោង៩ និង០០នាទីព្រឹកនេះ រដ្ឋបាលស្រុក ដឹកនាំដោយ លោក ហោ ជិនវិយុទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង សហការជាមួយ ក្រុមគ្រូពេទ្យជំនាញ និងប្រធានក្រុមហ៊ុនវិនយោគផ្សារ ធ្វើការយកសំណាកនៅផ្សារថ្មីអន្លង់វែង ឃើញថាការយកសំណាកជាបឋម អាជីវករជាង ៣០០នាក់ រកឃើញ ២១នាក់ ស្មើនឹង១០% ហើយនៅតែបន្ដការយកសំណាករហូតទាល់តែអស់អាជីវករក្នុងផ្សារ ។
លោក ហោ ជិនវិយុទ្ធ មានប្រសាសន៍ជម្រាបដល់អាជីវករទាំងអស់ អោយបានជ្រាបថា សូមបងប្អូនអាជីវករលក់ដូរទាំងអស់ត្រូវទៅយកសំណាកអោយបានគ្រប់គ្នា ហើយផ្សារអន្លង់វែងរបស់យើងនឹងឈានដល់ការបិទខ្ទប់ហើយ សូមបងប្អូនត្រៀមការរៀបចំទាំងអស់គ្នា ហើយរក្សានូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៦១នាក់​ (ឆ្លងសហគមន៌​:​ ​​៣១៥ និង​ នាំចូល:​ ១៤៦) និងមានជាសះស្បេីយ​ ៤១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៥៣០០ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩០៦៨៤​នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៧នាក់​ សរុប​ស្លាប់ ១៩៥៧នាក់ ។
សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2140098 ស្មេីនឹង​ 126633 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print