ភ្នំពេញ, នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យរបាយការណ៍អំពីវឌ្ឍនភាព ការងារត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ !
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា, ខ្ញុំបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យរបាយការណ៍អំពីវឌ្ឍនភាព ការងារត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងកែសម្រួលសមាសភាពក្រុមការងារពង្រឹងមូលដ្ឋាន។ ទោះបីជាជំងឺកូវីដ-១៩ បានធ្វើឱ្យមានផលវិបាកដល់ការអនុវត្តការងារមួយចំនួនក្តី ខ្ញុំបានសំណូមពរ និងជំរុញលើកទឹកចិត្តឱ្យក្រុមការងារបន្តខិតខំបន្តទាក់ទងជាមួយបុគ្គល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីឈ្វេងយល់ពីទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងរិះរកដំណោះស្រាយជូនពួកគាត់។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា, គណបក្សប្រជាជនកម្ពុជានឹងនៅជិតប្រជាពលរដ្ឋកម្ពុជាជានិច្ច! ៕
ដោយ, សិលា