ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០២:២៤នាទីរំលងអធ្រាត្រ អគ្គិសនីខេត្តព្រះសីហនុសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយខេត្តព្រះសីហនុ (GSSHV-F7B) មូលហេតុបណ្តាលមកពី មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3F-4735 បើកបុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បាក់ចំនួន០១ដើម ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) ភូមិ០២ សង្កាត់លេខ០១ (២) ភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមការងារបច្ចេកទេសកំពុងធើ្វការត្រួតពិនិត្យ និងជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
អគ្គិសនីកម្ពុជា បានលើកឡើងថា, អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ លោក អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ ដែលបណ្តាលមកពី មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3F-4735 បើកបុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បាក់ចំនួន០១ដើមនេះ៕