ក្រុមការងារតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តប្រគល់ប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២ ជូនព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ និងកម្មការិនី

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបន្តប្រគល់ប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២ ជូនព្រះសង្ឃ ប្រជាពលរដ្ឋ និង កម្មករ កម្មការិនី ដែលបានចាក់នាពេលកន្លងទៅ បានផ្ដាំផ្ញើដល់បងប្អូនដែលបានមកទទួលប័ណ្ណ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ រក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ជាប់ជាប្រចាំទោះបីជាបានចាក់វ៉ាក់សាំងនេះទាំង២ដូសរួចហើយក៏ដោយ។

នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង នៅក្រុងសិរីសោភ័ណ សូមអញ្ជើញមកទទួលប័ណ្ណចាក់វ៉ាក់សាំង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅក្រោយពេលទទួលបានការជូនដំណឹងពីសំណាក់ក្រុមការងារ។

ដោយ​ឡែក​ចំពោះបងប្អូនដែលមិនទាន់ទទួលបានការជូនដំណឹងទេ សូមមេត្តារង់ចាំសិន ដោយក្រុមការងារនឹងធ្វើការទាក់ទងទៅគ្រប់ៗគ្នានៅពេលដែលប័ណ្ណចាក់វ៉ាក់សាំងទាំងនោះបានធ្វើរួច៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print