អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ជាង០៦ តោនទៀត ត្រូវបានមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រកឃើញនិងដកហូតនៅស្រុកគីរីវង្ស ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ​ បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។

មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ​ បានបន្ថែមថា​ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញសារធាតុមេតាណុល ចំនួន២៣០ប៊ីដុង ស្មើនឹង ៦,៩០០លីត្រ ដែលត្រូវបានស្តុកទុកដោយគ្មានលិខិតស្នាមពីស្ថាប័នពាក់ព័ន្ធ។ វត្ថុតាងទាំងអស់ត្រូវបានដកហូតមករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ក៏បានចាប់ឃាត់ទុកសារធាតុមេតាណុលចំនួន៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ខណៈដែលកំពុងត្រូវបានដឹកជញ្ជូនពីព្រំដែន ក្នុងបំណងយកមកចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print