ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចបន្ទាប់ពីមានបងប្អូនប្រជាការពារប្រទះឃើញបុរសម្នាក់
ដេកស្លាប់នៅមាត់បៀរនិងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗសង្ស័យស្រវឹងស្រាដួលឈ្លក់ទឹកស្លាប់។
ហេតុការណ៍ប្រទះឃើញសពកាលពីវេលាម៉ោង៦ល្ងាច
ថ្ងៃទី៥ ខែកញ្ ញាឆ្នាំ២០២១ស្ថិតនៅភូមិអន្សោង ឃុំជ្រៃធំស្រុករមាសហែក។
នគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ ខ្លូន អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្សោងឃុំជ្រៃធំ ស្រុករមាសហែក។
ប្រភពបន្តថា សមត្ថកិច្ចនគរបាលរដ្ឋបាលបានទទួលព័ត៌មានពីប្រជាការពារថាមានមនុស្សដួលស្លាប់
នៅមាត់បៀរខាងជើងផ្ទះឈ្មោះ សូ សឿន អាយុ៦៥ឆ្នាំ ត្រូវជាជីតាដែលផ្ទះនៅជិតគ្នាខាងលិចចម្ងាយ១៥ម៉ែត្រ។
ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍ជូនកម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុស្ដាប់ការបំភ្លឺពីក្រុមគ្រួសារសពបានឲ្យដឹងថា សពឈ្មោះពៅ ខ្លូន នេះគឺជាមនុស្សស្រវឹងស្រាខួបហើយប្រពន្ធបានរត់ចោលសព្វថ្ងៃរស់នៅជាមួយម្ដាយ។
ប្រភពបន្ថែមថាលុះ នៅវេលាម៉ោងប្រមាណ៤ល្ងាច បុរសនេះ បានហូបស្រាស្រវឹងហើយដើរចេញបាត់ពីផ្ទះរហូតដល់ម៉ោង៦ល្ងាចក៏មានការភ្ញាក់ផ្អើលតែម្ដងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា
នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេគឺទំនងស្រវឹងស្រាដួលឈ្លក់ទឹកស្លាប់ដោយខ្លួនឯងតែម្ដង ព្រោះនាពេលកន្លងមកធ្លាប់ដួល២ដងហើយតែមិនមានគ្រោះថ្នាក់នោះទេ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងគ្រូពេទ្យបានធ្វើតេស្តរក កូវីដ ១៩ លទ្ធផល អវិជ្ជមានទើបប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន