ហ្វុីលីពីនមានករណីឆ្លងកូវីដ១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

ចែករំលែក៖

 

ហ្វុីលីពីនបានរកឃើញករណីវិជ្ជមានកូវីដ ១៩ សរុបចំនួន ២២.៤១៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ជាង ២,១លាននាក់ហើយ។
ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសនៅថ្ងៃទី ៦ខែកញ្ញាថា នៅថ្ងៃនេះគឺជាថ្ងៃទី៤ហើយដែលហ្វីលីពីនរកឃើញករណីវិជ្ជមានលើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកហ្វីលីពីនក៏មានអ្នកស្លាប់ដោយកូវីដ ១០៣នាក់ ធ្វើឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើង ៣៤.៣៣៧នាក់ ។
ក្រោយមានករណីឆ្លងកើនឡើង រដ្ឋាភិបាលហ្វីលីពីន នឹងដកចេញវិធានការបិទខ្ទប់ក្នុងរដ្ឋធានីម៉ានីល ខណៈអាត្រាឆ្លងប្រចាំថ្ងៃនៅតែស្ថិតក្នុងកម្រិតខ្ពស់។ រដ្ឋាភិបាលនឹងដកចេញ «វិធានការបង្គាប់ឱ្យនៅក្នុងផ្ទះ» សម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ានីល ជាការសាកល្បង ខណៈរដ្ឋាភិបាលរបស់លោក Duterte កំពុងព្យាយាមស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
បើតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque ការបន្ធូរបន្ថយវិធានការរឹតត្បិតខាងលើ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ ខណៈមានការរំពឹងថាការបន្ធូរបន្ថយនេះនឹងអនុញ្ញាតឱ្យបណ្ដាអាជីវកម្មនានាដែលរងគ្រោះដោយសារ COVID-19 អាចនឹងបើកដំណើរការរបស់ខ្លួនឡើងវិញ និងជំរុញ កំណើនទេសចរណ៍ក្នុងស្រុក។ ប៉ុន្តែ ក្រុមអ្នកជំនាញសុខាភិបាលនៅតែមានការព្រួយបារម្ភដដែល ខណៈករណីឆ្លងប្រចាំថ្ងៃនៅតែបានហក់ឡើងខ្ពស់ជាង ២០,០០០នាក់ ក្នុងរយៈពេលបីថ្ងៃមកនេះ ដោយសារតែវីរុសបំប្លែងថ្មី Delta៕ធី រីណា

បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រជាជននៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ (រូបថត៖ TTXVN

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print