យន្តហោះចម្បាំងអ៊ីស្រាអែលបើកការវាយប្រហារទៅលើទីតាំផលិតមីស៊ីលរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ការវាយប្រហារកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១ ។
សារព័ត៌មាន Quds របស់ប៉ាឡេស្ទីនបានផ្សាយថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានហោះហើរនៅដែនអាកាសនៅហ្កាហ្សា មុនពេលវាយប្រហារទៅលើទីតាំងស្ថិតនៅតំបន់ Khan Younis ភាគខាងត្បូង ហ្កាហ្សា។
កម្លាំងទាហានអ៊ីស្រាអែលបានប្រកាសថា បានវាយប្រហារកម្ទេចទីតាំងយោធាមួយកន្លែងរបស់ក្រុមហាម៉ាស ដើម្បីជាការសងសឹក ដល់ក្រុមហាម៉ាសដែលបានបង្ហោះប៉េងប៉ោរចូលទឹកដីអ៊ីស្រាអែល បង្កឲ្យឆាប់ឆេះនៅក្នុងប្រទេសអ៊ីស្រាអែល ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអ៊ីស្រាអែលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែកញ្ញា ។
ការវាយប្រហារតាមដែនអាកាស កើតឡើងក្រោយពេលមន្ត្រីក្នុងតំបន់ Sha’ar Hanegev របស់អ៊ីស្រាអែល បានប្រកាសថា មានប៉េងប៉ោងហោះបង្កឲ្យមានអគ្គិភ័យឆាប់ឆេះ បង្ហោះពីតំបន់ហ្កាហ្សា ប៉ុន្តែអណ្តាតភ្លើងត្រូវបានគ្រប់គ្រងភ្លាមៗនោះដែរ នឹងមិនបង្កឲ្យខូចខាតជាទ្រង់ទ្រាយធំនោះឡើយ។
ការវាយប្រហារកើតឡើងក្រោយអ្នកទោសប៉ាឡេស្ទីន៦នាក់ បានជីករូងក្រោមដីរត់ចេញដោយសុវត្ថិភាព បើទោះបីមានការយាមល្បាតតឹងតែងក្តី។ កម្លាំងសន្តិសុខអ៊ីស្រាអែល បានព្យាយាមស្វែងរកតាមចាប់ខ្លួនអ្នកទោសទាំង៦នាក់ខាងលើ៕ធី រីណា
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប។ រូបភាព៖minh họa
ឧបករណ៍ផ្ទុះដែលភ្ជាប់ជាមួយប៉េងប៉ោងត្រូវបានទម្លាក់ពីលើរបងព្រំដែនទៅកាន់ប្រទេសអ៊ីស្រាអែល។ (ប្រភព៖ AFP)