ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកប៉ាង លីដា អភិបាលរងខណ្ឌ និង លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រងទី១ និងទី២ រួមទាំងក្រុមការងារសង្កាត់បានដាក់គ្រឿងចក្រ កាយប្រឡាយមួយខ្សែដែលមានប្រវែង៥០០ម៉ែត្រដើម្បីរំដោះទឹកនិង ការពារការជន់លិចពីជំនន់ទឹកភ្លៀងដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននារដូវវស្សានេះ។
ប្រឡាយដែលត្រូវស្តារ គឺស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ដែលជាប់និឹងព្រំប្រទល់ជាមួយសង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មួយរយៈកន្លងមកនេះយេីងសង្កេតឃេីញថា ពេលមានភ្លៀងធ្លាក់មកម្តងៗតែងតែធ្វេីឱ្យតំបន់មួយចំនួនលិច និងប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរួមទាំងការធ្វេីដំណេីរផងដែរ។ ដោយឃេីញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបែបនេះទេីបលោកហែម ដា
រិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យលោក ប៉ាង លីដា អភិបាលរង រួមទាំងលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារយកគ្រឿងចក្រកាយប្រឡាយមេមួយខ្សែប្រវែង៥០០ម៉ែត្រដេីម្បីបញ្ជៀសនូវទឹកជន់លិច ។
ក្នុងឱកាសនោះផងដែរលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាប្រឡាយនេះ ដោយកុំបោះសំរាមចូល ដើម្បីជៀសវាងការកកស្ទះចរន្តទឹកហូរ៕
ដោយ៖សុខាសែនជ័យ