ក្រុមអ្នកញៀនល្បែងប្រុសស្រីចំនួន១២នាក់ត្រូវបានបញ្ជូនទៅតុលាការធ្វើការជំនុំជំម្រះ បន្ទាប់ពីអយ្យការបើកការស៊ើបសួរ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរ លើសុំណុំរឿង ក្រុមអ្នកញៀនល្បែងប្រុសស្រីចំនួន១២នាក់ លេងល្បែងសុីសងខុសច្បាប់ ដោយមានការប្រមូលផ្តុំគ្នា មិនរក្សាគំលាត ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ19 នាព្រឹកទី៦ ខែកញ្ញា ឆ្នាំ២០២១ រួចនឹងបញ្ជូនទៅតុលាការធ្វើការជំនុំជំម្រះតែម្តង។

លោក ប្លង់ សុផល ព្រះរាជអជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះ​ តំណាងអយ្យការបានសម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីកាសម្រេចបញ្ជូនទៅជំនុំជម្រះផ្ទាល់ នាថ្ងៃទី៧ ខែកញ្ញ ឆ្នាំ២០២១នេះ។

គួររំលឹកថា នាវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍នេះ ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១២ នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀរ ១ កេសធំ និង ២ សុងតូច រថយន្ត ០២ គ្រឿង និងម៉ូតូ ០១ គ្រឿង៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print