លោក អ៊ុំ រាត្រី ចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, នៅថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុក
ការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ អាជ្ញាធរឃុំ បានចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី
ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យពិភាក្សាបន្ថែម មុននឹងអនុញ្ញាត្តស្នើសុំឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញ។

សាលារៀនមួយចំនួន នៅតាមបណ្តាក្រុង/ស្រុក អាចអនុញ្ញាត្តឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាននោះ ។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា, ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងប្រជាពលរដ្ឋទូទៅ និងយុវវ័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទូទាំងខេត្ត។

លោកអភិបាលបញ្ជាក់ថា, សូមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យអោយបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print