រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ៥នាក់,រកឃើញអ្នកកូវីដ-១៩ថ្មី៧នាក់និងមានអ្នកស្លាប់១នាក់នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយចំនួន៥នាក់ស្រី៣នាក់, រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៧នាក់ ស្រី៤នាក់និងមានអ្នកស្លាប់១នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១។

ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

រដ្ឋបាលខេត្តស្វាយរៀង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុតចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន០១នាក់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមាន៥.៥៨០នាក់ ស្រី៣.០៤៥នាក់, ជាសះស្បើយចំនួន៥.២៩២នាក់ស្រី២.៩១៨នាក់, អ្នកសម្រាកព្យាបាល

សរុប១៤៥នាក់ ស្រី៣៧នាក់ និងករណីស្លាប់ចំនួន១៣៦នាក់ ស្រី៨៧នាក់។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕ យឹម សុថាន

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print