ភ្នំពេញ, រកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ៥៥០០នាក់រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី(Delta)។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានបន្តថា, នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២១ រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី (Delta)
មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ៥៥០០នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕
ដោយ, សិលា