ភ្នំពេញ, នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានការ
ឯកភាពភ្លាមពីប្រជាពលរដ្ឋ ក៏ចាប់ផ្តើមចុះរុះរើភ្លាមចំពោះសំណង់ប៉ះពាល់ ដើម្បីសម្រេចតាមការគ្រោងទុកក្នុងការស្ថាបនា (ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងសម័យតេជោ សែន ។
សូមបញ្ជាក់ថា, ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ
នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌ PSC សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនល្បឿន បានបន្តចុះរុះរើសំណង់ផលប៉ះពាល់ដើម្បីពន្លឿនការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតនៅភូមិសំរោង និងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, ក្រុមការងារ ចុះរុះរើសំណង់ផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលបានឯកភាពទទួលយកសំណងរួចរាល់ហើយ។
អាជ្ញាធរសូមអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទន្ទឹងរង់ចាំផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលជាសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាល ជូនជនរួមជាតិ៕
ដោយ, សិលា